Category: សន្តិសុខសង្គម

តាមការប្តឹងពីពលរដ្ឋ តាម​រយះលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 កម្លាំង​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​និងឃាត់ខ្លួនក្មេងទំនើងមួយក្រុមពាក់ព័ន្ធករណីដេញវាយនិងគប់គ្នាយ៉ាងអាណាធិបតេយ្យ​ ក្នុង​ភូមិ​សាស្រ្ត​ខេត្តកំពង់ស្ពឺ!!!

ខេត្តកំពង់ស្ពឺ​៖​ ដោយ​អនុវត្ត​តាម​គោលការដឹកនាំរបស់ ឯកឧត្តម​នាយ ឧត្តម សេនីយ៍ សៅ​​​ សុខា​​ ​អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ​​ និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​ខេត្ត​លើ​ផ្ទៃ​ប្រទេស​​​​ ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ក្រោម​ការដឹកនាំ​បញ្ជា​យ៉ាងមុឺងម៉ាត់របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង…

អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត!

បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី បន្តបន្ទាប់គ្នា ជាច្រើនកន្លែងនិងដកហូត វត្ថុតាងលើសពី ៣០ម៉ឺន គ្រឿង ដែលទើបតែកន្លងទៅបានប៉ុន្មានថ្ងៃចុងក្រោយនេះ ជាថ្មីម្តងទៀតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញលទ្ធផល បង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត ក្រោមប្រតិបត្តិការ រវាង កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ…

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើ​ការចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ករណីបង្កហិង្សាវាយតប់គ្នាយ៉ាងអនាធិបតេយ្យផ្អើលពេញក្នុងរោងការបណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​ដាក់​បទបញ្ជា​យ៉ាងមុឺងម៉ាត់ដាច់ខាត​ ឲ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការណ៍ជាមួយកម្លាំងមូលដ្ឋានស្រុកគងពិសី ធ្វើ​ការចុះស្រាវជ្រាវ កំណត់មុខសញ្ញាជនបង្ក និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់តែម្តង​​ ករណីបង្កហិង្សាវាយតប់គ្នាយ៉ាងអនាធិបតេយ្យផ្អើលពេញក្នុងរោងការបណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់កាលពីប៉ុន្នានថ្ងៃមុន ក្នុង​ភូមិ​សាស្ត្រ​ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ... #បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទស្សនាវីដេអូពេញ៖ https://youtu.be/q4ovqVQnAWs ទស្សនាវីដេអូពេញ៖ https://youtu.be/q4ovqVQnAWs

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី សរុបជាងពីរពាន់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប!

រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ…

ជនសង្ស័យ០២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបាន ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង ០៤និង៤០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សា បង្កឡើងដោយជនសង្ស័យ ០១ក្រុម មានគ្នា០៣នាក់ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសបែកក្បាលនៅផ្នែកខាងក្រោយ នៅចំណុចមុខក្លឹបមួយកន្លែង ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម…

(ព័ត៌មានបឋម) ជនជាតិចិនចំនួន០៨នាក់ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាប នៅក្នុងបុរីប៉េងហួតបឹងស្នោរ..

ព័ត៌មានបឋមបានឱ្យដឹងថា៖ នាប៉ុន្មានម៉ោងមុននេះ នៅម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបបានជនជាតិចិនមួយក្រុមចំនួន៨នាក់ ប្រុសចំនួន០៦នាក់ ស្រីចំនួន០២នាក់ សង្ស័យករណីចាប់ជម្រិត ។ ប្រតិបត្តិការបង្ក្រាបខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចបុរីប៉េងហួតបឹងស្នោ គម្រោងទី៩ ផ្ទះលេខO7 ផ្លូវP-01 សង្កាត់និរោធ ខណ្ឌច្បារអំពៅ…

ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបយកមកអប់រំណែនាំ ពាក់ព័ន្ធករណី បង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដាមូលដ្ឋានខណ្ឌ ឃាត់ខ្លួនយកមកអប់រំណែនាំជាបន្តបន្ទាប់ ពាក់ព័ន្ធករណី បង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូ បង្កសម្លេងរំខានដល់ពលរដ្ឋ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណ:។ +ការបង្ក្រាបករណីទាំង០២រួមមាន៖ -ករណីទី១ ៖ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ…

អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ជនជាប់ឃុំជនជាតិវៀតណាមដែលត្រូវបានរំដោះចេញពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀងនាព្រឹកមិញនេះ ត្រូវបានចាប់ខ្លួនមកវិញម្នាក់

អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ជនជាប់ឃុំជនជាតិវៀតណាមដែលត្រូវបានរំដោះចេញពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀងនាព្រឹកមិញនេះ ត្រូវបានចាប់ខ្លួនមកវិញម្នាក់ និងរថយន្ដមួយគ្រឿងដែលជាមធ្យោបាយ។ បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងធ្វើប្រតិបត្ដិការតាមចាប់ខ្លួនជនជាប់ឃុំ៥នាក់ទៀតរួមទាំងបក្ខពួកដែលមករំដោះ។

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ធ្វើការបង្រ្កាប​និងឃាត់ខ្លួនជនសង្ស័យ​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ដូចភ្លៀងរលឹម

ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ និង​សម្រប​សម្រួល​នីតិវិធី​ពី​ ឯកឧត្តម​​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ បានធ្វើការបង្រ្កាប​និងឃាត់ខ្លួនជនសង្ស័យ​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ជាប់ពាក់ព័ន្ធជាមួយករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ https://youtu.be/Dt0oU3aSwxM