Category: ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី ហន ហេន វីរៈកងទ័ពឈរជើងសមរភូមិជួរមុខ…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានបន្តអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី ហន ហេន វីរៈកងទ័ពឈរជើងសមរភូមិជួរមុខ កងទ័ពការពារអាកាសឈរជើងទិសតាថាវខេត្តព្រះវិហារ ដែលកំពុងសម្រាកពិនិត្យសុខភាពនិងព្យាបាលជំងឺនៅគេហដ្ឋាន​ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ... https://www.youtube.com/watch?v=0v1us4qFYfo

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា…

កំពង់ស្ពឺ៖នាថ្ងៃទី២២ ខែមករា ឆ្មាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងមន្ទីរ ពត៌មានស្រាេវជ្រាវ សន្តិសុខ មន្ទីរ ទំនាក់ទំនងកិច្ចការសាធារណ: ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ទោ សោម សោម៉ុន (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ…

កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​ ក្រោម​ស្មារតី​មនុស្សធម៌ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់បទបញ្ជាឲ្យ​កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បន្ត​ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) ក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292 នៅសាលាវិទ្យាល័យ ភ្នំកក់ ខេត្តកំពង់ស្ពឺ…

ការពារប្រសើរ​​ ជាងព្យាបាល!ក្រោម​ការយកចិត្ត​ទុក​ដាក់​យ៉ាងមុឺងម៉ាត់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចង្អុលបង្ហាញតម្រង់ទិសពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំនាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ…

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូននូវសព្ទសាធុការពរគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។ ស្ថិតនៅក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវការគោរពស្ញប់ស្ញែងចំពោះលោកជំទាវបណ្ឌិត ដែលជាឧត្តមកុលធីតាជាតិបន្តវេនមួយរូប ប្រកបដោយថាមវន្ត…

សេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦

សេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦

អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺន គ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ!

ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ១គ្រួសារ​ដែលកំពុងសម្រាកព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួននៅផ្ទះកូនស្រី​ ត្រូវជាឪពុកបង្កើត លោក ផុន សង្ហា វីរៈកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ…

ខេត្តកំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​ នាព្រឹកថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០២៦​​ ក្រោម​ស្មារតី​មនុស្សធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ…

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តចុះតាមគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ​

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តចុះតាមគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់​ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦…

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ឱកាសឱ្យលោកគ្រូ អ្នកគ្រូ ឡើងមានមតិសំណូមពរ និងលើកឡើងពីបញ្ហាប្រឈម ក៏ដូចជាកង្វះខាតនានានៅតាមសាលារបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយភ្លាមៗ។ បន្ទាប់ពីបានជ្រាបពីសំណូមពរ ឯកឧត្តមអភិបាលខេត្ត…