លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ទោ សោម សោម៉ុន (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ…

កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​ ក្រោម​ស្មារតី​មនុស្សធម៌ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជន​ខេត្ត​កំពង់ស្ពឺ​អញ្ជើញចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ សោម សោម៉ុន​ (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ខេត្តកំពង់ស្ពឺ។

ឆ្លៀត​នាពេលនោះ​ដែរ​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​ ក៏បាន​សម្តែងការសួរសុខទុក្ខនិងជូនពរឲ្យលោកឧត្តមសេនីយ៍ទោ សោម សោម៉ុន​ ឆាប់បានជាសះស្បើយ ជាពិសេសក៏បានពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​ និងការនឹករលឹកពីសំណាក់​​ ឯកឧត្តម នាយឧត្តម​សេនីយ៍​​​ សៅ​​​ សុខា​​​ និង​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​​​​ ​អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​ ជូនចំពោះ​​​​លោកឧត្តមសេនីយ៍ទោ សោម សោម៉ុន​ផងដែរ។ហើយក៏បាននាំយកនូវថវិកា ៤០០,០០០រៀលនិង​សម្ភារៈ​មួយចំនួនមានដូចជា អង្ករ​ ២បាវ , មី ២កេស , ទឹកសុទ្ធ ២កេស , ទឹកផ្លែឈើ ២កេស , ទឹកត្រី ២យួរ , ទឹកស៉ីអ៉ីវ ២យួរនិងត្រីខ ២យួរថែមទៀតផង។

Photo 2026 01 24 08 15 55 Photo 2026 01 24 08 15 55 2 Photo 2026 01 24 08 15 56 Photo 2026 01 24 18 13 22 Photo 2026 01 24 18 13 29 Photo 2026 01 24 18 13 35 Photo 2026 01 24 18 13 41

You missed