Latest Post

ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ… ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ… សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ! សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ យោងតាម ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំបូកសរុបនិងពង្រឹងការងារជំនាញស្រាវជ្រាវនិងបង្រ្កាប…

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស ស្ថិតនៅ​សាល​ប្រជុំ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់​ លោកមេបញ្ជាការរងទទួលជំនាញ,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងករិយាល័យ ជំនួយការសមាជិកទាំងអស់នៅក្នុងមន្ទីរស្រាវជ្រាវបង្រ្កាប។ តាមប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី​​​ មេបញ្ជាការ​ កិច្ចប្រជុំនេះធ្វើឡើងគឺដើម្បីស្ថាបនា កែសម្រួល និងដោះស្រាយ នូវរាល់បញ្ហាប្រឈម ព្រមទាំង ចំនុចខ្វះខាតមួយចំនួន ដែលតាមការិយាល័យជំនាញ បានអនុវត្តកន្លងមក​ ហើយការប្រជុំនេះដែរក៏មានការលើកឡើងនូវមតិយោបល់របស់មន្រ្តីជំនាញក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាប។លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានទទួលយកនូវការលើកឡើងនិងដោះស្រាយផងដែរ និងបានដាក់បទបញ្ជាដល់…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣

ថ្ងៃចន្ទ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរព្រះគុណ និងអរគុណ ប្រកបដោយសទ្ធាជ្រះថ្លា និងសូមសម្ដែងមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះគណៈសង្ឃទាំងពីរគណៈ ដែលបានយាង…

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ផ្ញើរត្រាក់ទ័រ​ ១​គ្រឿង​ជូនសហគមន៍កសិកម្មព្រៃតាព្រឹត និងសហគមន៍បន្លែ​ព្រៃធំ​ បៃតង ដើម្បីចូលរួមពង្រីកផ្ទៃដីដាំដុះ​ កាត់បន្ថយថ្លៃដើម​ ធានាសុវត្ថិភាពស្បៀង​ និងបង្កើនចំណូល​របស់ប្រជាកសិករយើង

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ផ្ញើរត្រាក់ទ័រ​ ១​គ្រឿង​ជូនសហគមន៍កសិកម្មព្រៃតាព្រឹត​ សាមគ្គីមានជ័យ​ ក្នុងឃុំស្តេចគង់ខាងលិច​ និងសហគមន៍បន្លែ​ព្រៃធំ​ បៃតង​ ឃុំទូកមាសខាងលិច​ ស្រុកបន្ទាយមាស​ ដើម្បីចូលរួមពង្រីកផ្ទៃដីដាំដុះ​ កាត់បន្ថយថ្លៃដើម​ ធានាសុវត្ថិភាពស្បៀង​ និងបង្កើនចំណូល​របស់ប្រជាកសិករយើង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​៖ ក្នុងគោលដៅសំដៅធានានិរន្តភាពជីវភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយមាស តាមរយៈគម្រោងវិនិយោគខ្នាតតូច​ បានផ្តល់ត្រាក់ទ័រ​ ដែលជាមធ្យោបាយដ៏ចាំបាច់មួយសម្រាប់ជួយដល់ការបង្កើនប្រសិទ្ធភាពនៃការដាំដុះរបស់បងប្អូនសហគមន៍កសិកម្មព្រៃតាព្រឹត។ បងប្អូនសហគមន៍កសិកម្មព្រៃតាព្រឹត នៅភូមសាមគ្គីមានជ័យ ឃុំស្តេចគង់ខាងលិច…

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១,៣៣២ប័ណ្ណ ជូនប្រជាពលរដ្ឋ ១០ភូមិ ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល…

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១,៣៣២ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ១០ភូមិ នៃសង្កាត់ស្វាយជ្រំ សង្កាត់ព្រែកតាកូវ និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរេីន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ដែលពិធីនេះប្រារព្ធធ្វេីឡេីងនៅបរិវេនសាលាក្រុងអរិយក្សត្រ ។ សូមបញ្ជាក់ជូនថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ…

ឃ្លាតឆ្ងាយភូមិឋាន! ស្ថានភាពទូទៅនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ 

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពទូទៅនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ដែលស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលគិតមកទល់ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ចំនួនជនភៀសសឹកដែលមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានកើនឡើងប្រមាណ ៨០០គ្រួសារហើយ បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារយ៉ាងសាហាវពីសំណាក់យោធាថៃ មកលើជនស៊ីវិលស្លូតត្រង់កម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ០៣នាក់ និងស្លាប់ ០១នាក់។ សូមជម្រាបជូនថា ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ បានចាកចេញពីភូមិអស់ហើយ ដើម្បីមកកាន់មណ្ឌលសុវត្ថិភាព និងខ្លះទៅស្នាក់នៅបណ្ណោះអាសន្នជាមួយសាច់ញាតិ…

កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296 ជូនដល់លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline)1296 ដោយឥតគិតថ្លៃ 24/24ម៉ោង…

ឯកឧត្ដម យូ សិរីវុឌ្ឍ និងឯកឧត្តម ស្បោង សារ៉ាត អញ្ជើញជាគណៈអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី ដែលមកពីគណបក្សនយោបាយនានា ១៩៦នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមេសាង ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមេសាង ខេត្តព្រៃវែង ឯកឧត្ដម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត និងឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី គណប្រតិភូ អញ្ជើញចូលរួមជាអធិបតីពិធីប្រកាសទទួលស្គាល់សមាជិកថ្មី ដែលមកពីគណបក្សប្រឆាំង និងគណបក្សនយោបាយនានាចំនួន១៩៦នាក់។

ដំណើរសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបើក ការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ

ដំណើរសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបើក ការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ Summary of Timeline of the situation along the Cambodia-Thailand border concerning the case that the Thai side began an unprovoked use of…

វិជ្ជា ជាទ្រព្យ ប្រាជ្ញា ជាអាវុធ! ! ! កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ លោកអនុសេនីយ៍ឯក ស្រេង លីហួរ នាយការិយាល័យសុខាភិបាល កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងហ្វឹកហាត់ បង្រៀន និងអនុវត្តន៏ជាក់ស្តែងស្តីពីការរុំរបួសលើសរីរាង្គដងខ្លួនដល់សិក្ខាកាម ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

You missed