Category: សន្តិសុខសង្គម

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី សរុបជាងពីរពាន់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប!

រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ព្រមជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់ស្របតាមបទបញ្ជានាយករដ្ឋមន្ត្រី ដោយធ្វើការទប់ស្កាត់និងបង្ក្រាបជាបន្តបន្ទាប់។…

ជនសង្ស័យ០២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបាន ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង ០៤និង៤០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សា បង្កឡើងដោយជនសង្ស័យ ០១ក្រុម មានគ្នា០៣នាក់ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសបែកក្បាលនៅផ្នែកខាងក្រោយ នៅចំណុចមុខក្លឹបមួយកន្លែង ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ជួប ជិនឈាន ហៅ ឃ្លី ភេទប្រុស អាយុ…

(ព័ត៌មានបឋម) ជនជាតិចិនចំនួន០៨នាក់ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាប នៅក្នុងបុរីប៉េងហួតបឹងស្នោរ..

ព័ត៌មានបឋមបានឱ្យដឹងថា៖ នាប៉ុន្មានម៉ោងមុននេះ នៅម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបបានជនជាតិចិនមួយក្រុមចំនួន៨នាក់ ប្រុសចំនួន០៦នាក់ ស្រីចំនួន០២នាក់ សង្ស័យករណីចាប់ជម្រិត ។ ប្រតិបត្តិការបង្ក្រាបខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចបុរីប៉េងហួតបឹងស្នោ គម្រោងទី៩ ផ្ទះលេខO7 ផ្លូវP-01 សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ករណីខាងលើនេះសមត្ថកិច្ច ប្រតិបត្តិការឆ្មក់បង្ក្រាបបានមនុស្ស០៨នាក់ ជាជនជាតិចិនទាំងអស់ដែលបានឆ្លងដែនដោយខុសច្បាប់ មានតែម្នាក់ប៉ុណ្ណោះដែលមានលិខិតឆ្លងដែន និងវត្ថុតាងដូចជា អាវុធខ្លី និងគ្រឿងញៀនមួយចំនួនផងដែរ។ បច្ចុប្បន្នជនជាតិចិនទាំង០៨នាក់នេះ…

ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបយកមកអប់រំណែនាំ ពាក់ព័ន្ធករណី បង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដាមូលដ្ឋានខណ្ឌ ឃាត់ខ្លួនយកមកអប់រំណែនាំជាបន្តបន្ទាប់ ពាក់ព័ន្ធករណី បង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូ បង្កសម្លេងរំខានដល់ពលរដ្ឋ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណ:។ +ការបង្ក្រាបករណីទាំង០២រួមមាន៖ -ករណីទី១ ៖ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ម្ចាស់ ០៣នាក់ រួមនឹងម៉ូតូ០៤គ្រឿង នៅចំណុច ផ្លូវអូស៊ីអាយស៊ី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស…

អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ជនជាប់ឃុំជនជាតិវៀតណាមដែលត្រូវបានរំដោះចេញពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀងនាព្រឹកមិញនេះ ត្រូវបានចាប់ខ្លួនមកវិញម្នាក់

អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ជនជាប់ឃុំជនជាតិវៀតណាមដែលត្រូវបានរំដោះចេញពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀងនាព្រឹកមិញនេះ ត្រូវបានចាប់ខ្លួនមកវិញម្នាក់ និងរថយន្ដមួយគ្រឿងដែលជាមធ្យោបាយ។ បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងធ្វើប្រតិបត្ដិការតាមចាប់ខ្លួនជនជាប់ឃុំ៥នាក់ទៀតរួមទាំងបក្ខពួកដែលមករំដោះ។

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ធ្វើការបង្រ្កាប​និងឃាត់ខ្លួនជនសង្ស័យ​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ដូចភ្លៀងរលឹម

ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ និង​សម្រប​សម្រួល​នីតិវិធី​ពី​ ឯកឧត្តម​​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ បានធ្វើការបង្រ្កាប​និងឃាត់ខ្លួនជនសង្ស័យ​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ជាប់ពាក់ព័ន្ធជាមួយករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ https://youtu.be/Dt0oU3aSwxM

អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមកុំឆាប់ទុកចិត្តអ្នកមិនស្គាល់គ្នា រហូតលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ!

នាវេលាម៉ោង ០៩ៈ៥៨នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ អាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីរំលោភលើទំនុកចិត្ត (ករណីបាត់ម៉ូតូ) ដោយជនសង្ស័យម្នាក់ បានចូលទៅក្នុងហាងមួយកន្លែង ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏បាននិយាយលេងជាមួយម្ចាស់ម៉ូតូមួយសន្ទុះ ជនសង្ស័យក៏បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាកCBR ហុងដា ០១គ្រឿង ពណ៌ស ឆ្នាំ២០១៦ ផ្លាកលេខបន្ទាយមានជ័យ 1N.2700 ថាទៅទិញបាយហូប ជនរងគ្រោះជាម្ចាស់ម៉ូតូក៏បានអោយសោរម៉ូតូទៅជនសង្ស័យ ក្រោយពីបានសោរម៉ូតូ ជនសង្ស័យក៏ជិះទៅបាត់ដោយមិនបានយកម៉ូតូមកឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូវិញនោះទេ។ បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ…

កម្លាំង​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង ​ឃាត់ខ្លួនក្រុម​ជន​សង្ស័យ​៣​នាក់​ជា​ជនជាតិ​វៀតណាម ​ ធ្វើ​សកម្មភាព​ដើរ​ចងការ​ប្រាក់ (​លុយរាប់​) ដោយ​យក​សៀវ​ភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​របស់​ប្រជាពលរដ្ឋ​ជាការ​បញ្ចាំ

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង ​បាន​បើក​ការ​ស្រាវជ្រាវ​ភ្លាម​ៗ និង​ឃាត់ខ្លួនប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍ថា មាន​ក្រុម​ជន​សង្ស័យ​៣​នាក់​ជា​ជនជាតិ​វៀតណាម​ ធ្វើ​សកម្មភាព​ដើរ​ចងការ​ប្រាក់ (​លុយរាប់​) ដោយ​យក​សៀវ​ភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​របស់​ប្រជាពលរដ្ឋ​ជាការ​បញ្ចាំ ។ សូម​បញ្ជាក់​ផង​ថា កាលពី​ថ្ងៃ​ទី​២៨ កញ្ញា ២០២៥ នៅ​ម៉ោង​០៤ និង​០០​នាទី មាន​ក្រុម​ជនសង្ស័យ​៣​នាក់ បាន​ដើរ​តាម​ភូមិ​ធ្វើ​សកម្មភាព​ដើរ​ចងការ​ប្រាក់ (​លុយរាប់​) ដោយ​យក​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​របស់​ប្រជាពលរដ្ឋ​ជា​ការ​បញ្ចាំ ។ ភ្លាម​ៗ​កម្លាំង​សមត្ថកិច្ច​ក៏​ទទួល​បាន​ព័​ត័​មាន​ក៏​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​បាន​ចំនួន​៣​នាក់ នៅ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។…

រពឹសដៃចង្រៃខ្លួន​​!ឃើញស្ងាត់ក្លាហានបែកគំនិតគាស់ទ្វារបន្ទប់​ស្ត្រីម្នាក់ ហើយគំរាមសម្លាប់ថែមទៀត ចុងក្រោយត្រូវបាន​ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ឃាត់ខ្លួន​​ ដោយស្ត្រីជនរងគ្រោះបានcallមកប្តឹងតាមលេខទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hot​Line1292​…

រពឹសដៃចង្រៃខ្លួន​​!ឃើញស្ងាត់ក្លាហានបែកគំនិតគាស់ទ្វារបន្ទប់​ស្ត្រីម្នាក់ ហើយគំរាមសម្លាប់ថែមទៀត ចុងក្រោយត្រូវបាន​ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ឃាត់ខ្លួន​​ ដោយស្ត្រីជនរងគ្រោះបានcallមកប្តឹងតាមលេខទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ Hot​Line1292​... https://youtu.be/MHqamyVzr-I

You missed