ក្រុមក្មេងទំនើង០៣នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កអោយមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម ជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់នាពេលកន្លងមក។ ជាក់ស្តែង កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបាននាំខ្លួនជនសង្ស័យចំនួន០២នាក់។ទី១មានឈ្មោះ ចាន់រ៉ា វ៉ាន់ឌី ភេទប្រុស អាយ១៧ឆ្នាំ មុខរបរបញ្ចូលហ្គាស និងទី២ឈ្មោះ សៅ សំណាង ភេទប្រុស អាយ១៧ឆ្នាំ មុខរបរលើអីវ៉ាន់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២២:៣០នាទី នាថ្ងៃទី១០…
