Category: ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296 ជូនដល់លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline)1296 ដោយឥតគិតថ្លៃ 24/24ម៉ោង…

ឯកឧត្ដម យូ សិរីវុឌ្ឍ និងឯកឧត្តម ស្បោង សារ៉ាត អញ្ជើញជាគណៈអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី ដែលមកពីគណបក្សនយោបាយនានា ១៩៦នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមេសាង ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមេសាង ខេត្តព្រៃវែង ឯកឧត្ដម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត និងឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី គណប្រតិភូ អញ្ជើញចូលរួមជាអធិបតីពិធីប្រកាសទទួលស្គាល់សមាជិកថ្មី ដែលមកពីគណបក្សប្រឆាំង និងគណបក្សនយោបាយនានាចំនួន១៩៦នាក់។

ដំណើរសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបើក ការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ

ដំណើរសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបើក ការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ Summary of Timeline of the situation along the Cambodia-Thailand border concerning the case that the Thai side began an unprovoked use of…

វិជ្ជា ជាទ្រព្យ ប្រាជ្ញា ជាអាវុធ! ! ! កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ លោកអនុសេនីយ៍ឯក ស្រេង លីហួរ នាយការិយាល័យសុខាភិបាល កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងហ្វឹកហាត់ បង្រៀន និងអនុវត្តន៏ជាក់ស្តែងស្តីពីការរុំរបួសលើសរីរាង្គដងខ្លួនដល់សិក្ខាកាម ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

សូម​អញ្ជើញ ស្ថាបត្យករ វិស្វករ ក្រុមហ៊ុន និងសាធារណៈជនទាំងអស់​ ចូលរួមទស្សនាពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សូម​អញ្ជើញ ស្ថាបត្យករ វិស្វករ ក្រុមហ៊ុន និងសាធារណៈជនទាំងអស់​ ចូលរួមទស្សនាពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ ទីតាំងក្រសួង​ ដ.ន.ស.៖​ https://maps.app.goo.gl/BsjTyYtXcBnRXh5n7?g_st=ic

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល៖ ក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ

ខេត្តកណ្ដាល ៖ នេះជាការលើកឡើងរបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីបិទជំរំយុវជនខេត្តកណ្តាល ក្រោមប្រធានបទ “ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិកម្ពុជា” ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្ដាល។ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បន្តថា៖ ប្រធានបទ «ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិ» ឆ្នាំនេះ គឺជាការដាស់តឿនរំឭកដល់ក្មួយៗយុវជនគ្រប់រូប អំពីតម្លៃនៃសន្តិភាពដែលយើង កំពុងមានសព្វថ្ងៃ…

ឯកឧត្តម ថេង ច័ន្ទសង្វារ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំរចនាសម្ព័ន្ធគណបក្សមូលដ្ឋានឃុំត្រពាំងសាលាខាងកើត

ខេត្តកំពត៖ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ថេង ច័ន្ទសង្វារ អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងសាលាខាងកើត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំរចនាសម្ព័ន្ធគណបក្សមូលដ្ឋានឃុំត្រពាំងសាលាខាងកើត ឃុំត្រពាំងសាលាខាងកើត ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណៈបក្សឃុំត្រពាំងសាលាខាងកើត ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ផេង ឡេណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយមាស រួមទាំងគណៈអភិបាលរង ក្រុមប្រឹក្សាស្រុក ឃុំ នាយកសាលា និងក្រុមយុវជនសរុបប្រមាណជាង ៦០នាក់ ។ នៅក្នុងឱកាសនោះ សមាជិកសមាជិកាដែលបានចូលរួម បានលើកឡើងអំពីសំណូម…

ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាសខួបកំណើត ៦៣ ឈានចូល៦៤ឆ្នាំ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសខួបកំណើត ៦៣ ឈានចូល៦៤ឆ្នាំ ។ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា ប្រាជ្ញាភ្លឺថ្លាវាងវៃ ជន្មាយុយឺនយូរ និងសូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍…

សូមអញ្ជើញអតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោងជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ

សូមអញ្ជើញអតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោងជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ សម្រាប់អតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន។ ទីកន្លែង៖ នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

រាជរដ្ឋាភិបាលសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦

សេចក្តីប្រកាសព័ត៌មាន | រាជរដ្ឋាភិបាលសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈធនាគារ ARDB សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនជាដៃគូ ដើម្បីធ្វើការប្រមូលទិញស្រូវពីប្រជាកសិករ

You missed