កម្មវិធីដើរកម្សាន្តសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» បិទបញ្ចប់ដោយជោគជ័យ ជាមួយថវិកាជាង ១៦៥ លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ

(សៀមរាប)៖ កម្មវិធីដើរកម្សាន្តបែបសប្បុរសធម៌ «ដំណើរទៅដើមកំណើតរាជធានីអង្គរ» (Hike Where Angkor Began) ដែលផ្តួចផ្តើមរៀបចំឡើងដោយ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយ ក្រុមហ៊ុន TEMPLE GROUP និងឧបត្ថម្ភធំដោយក្រុមហ៊ុន បាកាស បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ទទួលបានការគាំទ្រពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍។

តាមរយៈការចុះឈ្មោះចូលរួមពីសំណាក់មហាជន និងសប្បុរសជន កម្មវិធីនេះបានប្រមូលថវិកាសរុបចំនួន ១៦៥,៤៣៨,១២០ រៀល។ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សុខភាព និងការព្យាបាលកុមារកម្ពុជា ដែលកំពុងត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ។ ការបរិច្ចាគនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយ សម្រាប់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ដល់កុមារកម្ពុជា។

Photo 2026 10 02 15 59 18 1024x620 Photo 2026 10 02 15 59 18 2 1024x682 Photo 2026 10 02 15 59 19 1024x756 Photo 2026 10 02 15 59 19 2 1024x682 Photo 2026 10 02 15 59 20 1024x682 Photo 2026 10 02 12 22 56 1024x682 Photo 2026 10 02 13 31 59 1024x682 Photo 2026 10 02 12 22 57 1024x682 Photo 2026 10 02 12 18 12 1024x682 Photo 2026 10 02 12 16 06 1024x682 Photo 2026 10 02 12 16 06 2 1024x682 Photo 2026 10 02 12 16 07 1024x682 Photo 2026 10 02 12 16 08 1024x682 Photo 2026 10 02 12 16 07 2 1024x682 Photo 2026 10 02 12 16 08 2 1024x682 Photo 2026 10 02 12 16 07 3 1024x682 Photo 2026 10 02 12 18 12 2 1024x682 Photo 2026 10 02 12 16 09 1024x682 Photo 2026 10 02 12 13 16 1024x682 Photo 2026 10 02 12 20 54 682x1024 Photo 2026 10 02 12 20 54 2 1024x682 Photo 2026 10 02 12 20 54 3 1024x682 Photo 2026 10 02 14 29 25 1024x682 Photo 2026 10 02 12 20 55 1024x682 Photo 2026 10 02 12 22 58 1024x682 Photo 2026 10 02 12 22 57 2 1024x682 Photo 2026 10 02 12 22 58 2 1024x682 Photo 2026 10 02 12 22 59 1024x682 Photo 2026 10 02 12 22 59 2 1024x682 Photo 2026 10 02 12 22 59 3 1024x682 Photo 2026 10 02 12 23 00 1024x682 Photo 2026 10 02 12 23 49 682x1024 Photo 2026 10 02 12 23 50 682x1024 Photo 2026 10 02 12 23 50 2 1024x682 Photo 2026 10 02 12 23 51 1024x682

You missed