ឯកឧត្តម ហៃ វណ្ណា បានពាំនាំការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ជូនដល់វីរៈកងទ័ព ក្រុមគ្រួសារកងទ័ព និងសិស្សានុសិស្សនៅតំបន់ប្រតិបត្តិការខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហៃ វណ្ណា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន បានដឹកនាំក្រុមការងារមកពីប្រទេសជប៉ុន នាំយកអង្ករ តង់ សំណាញ់ ព្រមទាំងសម្ភារៈសិក្សា និងថវិកា ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចែកជូនក្រុមគ្រួសារកងទ័ព និងវីរកងទ័ព នៅតំបន់ប្រតិបត្តិការ ខេត្តព្រះវិហារ។
ក្នុងការចែកជូននេះ បានផ្តល់ជូនដល់ក្រុមគ្រួសារកងទ័ពចំនួន១៦ គ្រួសារ វីរកងទ័ពចំនួន ៦៣ នាក់ និងសិក្សានុសិស្សជាកូនៗរបស់កងទ័ពចំនួន ១៦ នាក់ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហៃ វណ្ណា បានពាំនាំការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ជូនដល់ក្រុមគ្រួសារកងទ័ព និងសិស្សានុសិស្ស ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំ ចំពោះកងទ័ពជួរមុខ និងគ្រួសាររបស់ពួកគាត់។
ឯកឧត្តមក៏បានបញ្ជាក់ថា សន្តិភាព និងស្ថិរភាពដែលប្រទេសជាតិទទួលបានសព្វថ្ងៃ គឺកើតចេញពីការខិតខំប្រឹងប្រែង និងការលះបង់យ៉ាងអស្ចារ្យរបស់វីរកងទ័ព ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វីរសេនីយឯក ម៉ៅ សុវណ្ណ បញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តការសិករងព្រះវិហា តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តការសិករងព្រះវិហា និងក្រុមការងារ ដែលបានជួយសម្របសម្រួល និងគាំទ្រការអនុវត្តបេសកកម្មនេះ ឲ្យប្រព្រឹត្តទៅដោយជោគជ័យ។
ជាចុងក្រោយ ឯកឧត្តមបានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមឧបត្ថម្ភធនធាន និងសម្ភារៈផ្សេងៗ តាមរយៈសមាគម ដើម្បីរួមចំណែកគាំទ្រដល់កងទ័ព និងសហគមន៍នៅតំបន់ជួរមុខ៕
 660445878 1473510741059983 9005490543190823575 N 660748958 1473510851059972 611145039999809099 N 661750783 1473510947726629 8474721926200119201 N 659007637 1473510991059958 1429696878615962393 N 658155712 1473511034393287 2298403877755211738 N 659095287 1473511077726616 3974327794244257127 N 657613453 1473511117726612 2299637632115633710 N 657359545 1473511197726604 8404611347633252055 N 656575823 1473511221059935 3689367654764209029 N 657488197 1473511257726598 6010193209570405760 N 659130262 1473511311059926 8189348100328925165 N 657192753 1473511401059917 775433658257985734 N 661102710 1473511441059913 2840726449570901624 N 661370285 1473511467726577 7899229528884651853 N 661013652 1473511521059905 7183935887185142225 N 656940107 1473511567726567 5443491336017469875 N 657259102 1473511621059895 8638640475483446266 N 658105098 1473511677726556 3574129698680041585 N 662218301 1473511764393214 5939498291898387061 N 657451348 1473511804393210 9060479748267188400 N 659782627 1473511821059875 7303809816088557605 N 658530616 1473511907726533 763647107193800568 N 659850326 1473511961059861 4853368209310386731 N 658875053 1473512014393189 7599089878967483200 N 660680295 1473512057726518 5963720636090078187 N 657845187 1473512101059847 7950683204755265447 N 657890208 1473512184393172 7250414303359028073 N 658540492 1473512231059834 6013926693108061711 N 657370466 1473512334393157 8535576773639054073 N 660520212 1473512384393152 7383211474391727569 N 662585195 1473512441059813 5165214180233275617 N 658218216 1473512464393144 6378951817802670191 N 657286795 1473512511059806 4074141168562500681 N 659658979 1473512557726468 7806224732205218390 N 657607231 1473512607726463 6017180550664229179 N 656516394 1473512651059792 3410380840161968810 N

You missed