ទេសរដ្ឋមន្ដ្រី គន់ គីម និងអភិបាលខេត្តបាត់ដំបង ចុះពិនិត្យរៀបចំដីសម្បទានសង្គមកិច្ច សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន

ខេត្តបាត់ដំបង ៖ តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត បានអញ្ជើញចុះពិនិត្យដីសម្បទានសង្គមកិច្ច ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្ទះជូនអតីតយុទ្ធជន។

ការចុះពិនិត្យរៀបចំដីសម្បទានសង្គម កិច្ចសម្រាប់សាងសង់ផ្ទះអតីតយុទ្ធជន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ការចុះពិនិត្យនេះ ក៏មានការចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងប្រធាន ស.អ.ក ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ៕

ទេសរដ្ឋមន្ដ្រី គន់ គីម និងអភិបាលខេត្តបាត់ដំបង ចុះពិនិត្យរៀបចំដីសម្បទានសង្គមកិច្ច សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន Fn 2025 08 13 08 43 55 60 300x200 Fn 2025 08 13 08 43 55 959 300x200 Fn 2025 08 13 08 43 56 411 200x300 Fn 2025 08 13 08 43 56 932 300x200 Fn 2025 08 13 08 43 57 501 300x200 Fn 2025 08 13 08 43 57 996 300x200 Fn 2025 08 13 08 43 58 485 300x200 Fn 2025 08 13 08 43 58 993 300x200 Fn 2025 08 13 08 43 59 509 300x200 Fn 2025 08 13 08 44 00 3 300x200 Fn 2025 08 13 08 44 00 496 300x200 Fn 2025 08 13 08 44 00 990 300x200 Fn 2025 08 13 08 44 01 487 300x200 Fn 2025 08 13 08 44 01 980 300x200 Fn 2025 08 13 08 44 02 888 300x200 Fn 2025 08 13 08 44 03 313 300x200 Fn 2025 08 13 08 44 04 574 200x300

You missed