
ខេត្តកំពង់ស្ពឺ ៖ ដោយក្តីបារម្ភអំពីសុខទុក្ខវីរកងទ័ពសមភូមិមុខស្តែងចេញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លាស្នេហាជាតិមាតុភូមិ ក្នុងនាមបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបរិច្ចាកថវិការផ្ទាល់ខ្លួនជួយឧបត្ថម្ភទិញម៉ូតូថ្មី ម៉ាក់ Honda Dream 2025 ចំនួន០១គ្រឿង តាមរយៈ លោកឧត្តមសេនីយ៍ទោ ជា សុភក្រ្ត័ មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសទី២ ដើម្បីជូនដល់បងប្អូនវីរកងទ័ពជួរមុខសម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការការពារជាតិតាមខ្សែរបន្ទាត់ព្រំដែន-ថៃ ក្នុងការចូលរួមចំណែកជួយសម្រួលដល់បងប្អូនវីរកងទ័ពជួរមុខដើម្បីឲ្យមានភាពងាយស្រួលក្នុងការដឹកជញ្ជូន និងធ្វើដំណើរផ្សេងៗផងដែរ។


