អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកស្វិត!កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យពីរនាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ និងប្រើប្រាស់នូវសារធាតុញៀន……

កំពង់ស្ពឺ,ដោយអនុវត្តតាមបទបញ្ជា និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នាវេលាម៉ោង២០:៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាត តាមបណ្តាយផ្លូវលេខ១០៥A ដល់ចំនុចផ្លូវខាងលិចរបងសាលាខត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីកាន់កាប់អាវុធដោយខុសច្បាប់ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕

ជនសង្ស័យទី១-ឈ្មោះ ហ៊ុយ វាសនា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាព្រះ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះ ចំរេីន ផាត់ថៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដោយដកហូតវត្ថុតាងបានរួមមាន៖ ទូរស័ព្ទចំនួន០១គ្រឿង,ម៉ូតូចំនួន០១គ្រឿង ម៉ាកBEAT (ពណ៌សគ្មានផ្លាកលេខ),សោររាងអក្សរ(T)ចំនួន០១,សោរតភ្ជាប់ជាមួយដងស្លាបព្រាចំនួន០១,កាំបិតប័ង្គតោចំនួន០១ និងសំបកកញ្ជប់គ្រឿងញៀនដែលប្រើប្រាស់រួច០១កញ្ជប់តូច។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
Photo 2025 06 13 20 10 24 1 Photo 2025 06 13 20 10 26 Photo 2025 06 13 20 10 27 Photo 2025 06 13 20 10 28 Photo 2025 06 13 20 10 29 Photo 2025 06 13 20 10 29 2 Photo 2025 06 13 20 10 31 Photo 2025 06 13 20 10 31 2 Photo 2025 06 13 20 10 32 Photo 2025 06 13 20 10 33 Photo 2025 06 13 20 10 34

You missed