ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចេញលិខិតជូនពរ  សូមគោរពជូន  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

503867110 1022317676743241 7031647610561091809 N 1 503467606 1022317773409898 7724456639261453068 Nខេត្តកណ្តាល៖ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចេញលិខិតជូនពរ សូមគោរពជូន ឯកឧត្តមអគ្គិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ស្ថិតក្នុងអភិមង្គលដ៏វិសេសវិសាលនៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត គម្រប់ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការទូទាំងខេត្តកណ្តាល ព្រមទាំងក្នុងនាមខ្លួនខ្ញុំផ្ទាល់និងភរិយា យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរជ័យចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត។

យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប បានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី បំពេញតួនាទីដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុកសាងជាតិ មាតុភូមិ ក្រោមការដឹកនាំរបស់ សម្តេចមហាបរវធិបតី នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ពិសេសនោះគឺបានចូលរួមចំណែកដ៏ធំធេងលើការងារបម្រើសេវារដ្ឋបាលសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ភូមិឃុំសង្កាត់មានសុវត្ថិភាព ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការ អភិវឌ្ឍមូលធនមនុស្ស បន្តឆន្ទៈដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម លើកិច្ចការអនុវត្តកម្មវិធីកែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយ ប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមរអភិសន្តិបណ្ឌិត ព្រមទាំង ក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបតែនឹងព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមអភិសន្តិបណ្ឌិត មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕

 

You missed