ឯកឧត្តម រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈបក្សសង្កាត់ និងលោក លោកស្រីក្នុងជួរគណ់ៈកម្មាធិការបក្សសង្កាត់ ប្រធាន អនុប្រធានគណៈសាខាភូមិ ព្រមទាំងយុវជនសង្កាត់ បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌរបស់ពុទ្ធបរិស័ទ្ធ នៅវត្តចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី (ហៅវត្តគោករលួស) ព្រមជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទ និងកងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ។

បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យ ឯកឧត្តម រ័ត្ន ស្រ៑ាង ក៏បានចុះត្រួតពិនិត្យកំណាត់ផ្លូវពី វត្តកែវមុនី ឆ្ពោះទៅព្រំប្រទល់រវាងសង្កាត់ព្រែកកំពឹស និងឃុំតាបែស ខេត្តកណ្តាល ដែលមានប្រវែង១,៦០០ម៉ែត្រ ត្រូវរងការខូចខាតដោយសារទឹកហូរច្រោះដាច់ជាច្រើនកន្លែង បណ្តាលឱ្យមានទឹកដក់ជ្រៅពិបាកក្នុងការធ្វើដំណើរ ដោយ ឯកឧត្តម បានសម្រេចដោះស្រាយជួសជុលផ្លូវដែលខូចខាត ដោយណែនាំឱ្យក្រុមការងារចាត់ចែងដឹកកំទេចថ្មមកចាក់បំពេញ កៀរកិនពង្រាបសម្រួលឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សបានធ្វើដំណើរដោយសុវត្ថិភាពឡើងវិញ៕

Photo 2024 09 29 12 23 59 Photo 2024 09 29 12 23 59 2 Photo 2024 09 29 12 24 00 Photo 2024 09 29 12 24 01 Photo 2024 09 29 12 24 02 Photo 2024 09 29 12 24 02 2 Photo 2024 09 29 12 24 03 Photo 2024 09 29 12 24 03 2 Photo 2024 09 29 12 24 04 Photo 2024 09 29 12 24 04 2 Photo 2024 09 29 12 24 05 Photo 2024 09 29 12 24 06 Photo 2024 09 29 12 24 06 2 Photo 2024 09 29 12 24 07 Photo 2024 09 29 12 24 07 2 Photo 2024 09 29 12 24 08 Photo 2024 09 29 12 24 08 2 Photo 2024 09 29 12 24 08 3 Photo 2024 09 29 12 24 09 Photo 2024 09 29 12 24 09 2 Photo 2024 09 29 12 24 10 Photo 2024 09 29 12 24 10 2 Photo 2024 09 29 12 24 11 Photo 2024 09 29 12 24 12 Photo 2024 09 29 12 24 12 2 Photo 2024 09 29 12 24 13 Photo 2024 09 29 12 24 13 2 Photo 2024 09 29 12 24 14 Photo 2024 09 29 12 24 14 2 Photo 2024 09 29 12 24 15 Photo 2024 09 29 12 24 15 2 Photo 2024 09 29 12 24 16 Photo 2024 09 29 12 24 16 2 Photo 2024 09 29 12 24 17 Photo 2024 09 29 12 24 18 Photo 2024 09 29 12 24 18 2 Photo 2024 09 29 12 24 19 Photo 2024 09 29 12 24 19 2 Photo 2024 09 29 12 24 20 Photo 2024 09 29 12 24 20 2 Photo 2024 09 29 12 24 21 Photo 2024 09 29 12 24 21 2 Photo 2024 09 29 12 24 22 Photo 2024 09 29 12 24 22 2

You missed