អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណីប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុក​​​ក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ តាមការប្តឹងផ្ទាល់មាត់សុំកិច្ចអន្តរាគមន៍​ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ តាម​លេខទូរសព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់​ HotLine1292​

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​​​​ ​កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុក​​​ក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ភូមិព្រៃគុយ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

កាលពីវេលាម៉ោង​ ២២:១៥នាទី​ ថ្ងៃទី ០៦ខែឧសភា​​ ឆ្នាំ២០២៦​​ ក្រុម​ការងារ​ប្រចាំមណ្ឌល​ប្រតិបត្តិ​ការ​​​​ HotLine1292​​​ (២៤ម៉ោងលើ២៤ម៉ោង)​​ នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់​​​​ បានរាយការណ៍​និងប្តឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ ពាក់ព័ន្ធ​ករណី​ជនសង្ស័យ​ម្នាក់​ បានប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុក​​​ក្នុងគ្រួសារ​ បង្កអោយមានការភ័យខ្លាចដល់ប្រជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ភូមិព្រៃគុយ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​ បន្ទាប់​ពីទទួលបាននូវព័ត៌មាន​អំពីហេតុការណ៏នេះ កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្រ្កាប​បទល្មើស​ បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោងទង ចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនបង្ករភ្លាមៗនៅនឹងកន្លែង។

ជនសង្ស័យ​មានឈ្មោះ​ សួន ថន ភេទប្រុស អាយុ ៤២ឆ្នាំ​ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគុយ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។បច្ចុប្បន្នជនបង្ករបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីធ្វើតាមនីតិវិធីបន្ត៕

Photo 2026 05 07 11 21 05 Photo 2026 05 11 19 21 33 Photo 2026 05 11 19 21 35 Photo 2026 05 11 19 21 37 Photo 2026 05 11 19 21 39 IMG 0763 Photo 2026 05 07 12 04 09 Photo 2026 05 07 12 04 10

You missed