លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន២គ្រួសារ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…
ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ​អាវុធ​ហត្ថខេត្តកំពង់ស្ពឺ ក្រោយពីបានទទួលនូវព័ត៏មានពីក្រុមការងារក្នុងមូលដ្ឋានស្រុកសំរោងទង អំពីស្ថានភាពប្រជាពលរដ្ឋចំនួន០២គ្រួសារកំពុងខ្វះខាត ជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុង​ស្មារតី​មនស្ស​ធម៏ ដោយក្តីអាណិតអាសូរ​ កាលពីវេលាម៉ោង១៤.០០នាទីរសៀល នាថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ជាតំណាង ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត បន្តអញ្ជើញចុះសួរសុខទុក្ខ និងយកនូវ​ថវិកា​ ព្រមទាំងសម្ភារ:គ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបការលំបាក ចំនួន២គ្រួសារ បច្ចុប្បន្នកំពុងរស់នៅក្នុងភូមិព្រៃទួល ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
គ្រួសារទី១ មានឈ្មោះ​ ឈ្នាន់ យីម ភេទស្រី អាយុ៧២ឆ្នាំ​​ និងគ្រួសារទី២ មានឈ្មោះ យឺន ម៉ៃ ភេទស្រី អាយុ៧៧ឆ្នាំ មានទីនៅក្នុងភូមិព្រៃទួល ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ដោយក្នុង១គ្រួសារទទួលបាននូវថវិកា ១០០,០០០៛ និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន:អង្ករ ២បាវ,មី ២កេះ,ទឹកសុទ្ធ ២កេះ,ទឹកត្រី ២យួរ,ទឹកស៉ីអ៉ីវ ២យួរ និងត្រីខ ២យួរថែមទៀតផង៕
Photo 2026 03 26 08 24 53 Photo 2026 03 26 08 00 38 Photo 2026 03 26 08 00 38 2 Photo 2026 03 26 08 00 38 3 Photo 2026 03 26 08 00 38 4 Photo 2026 03 26 08 00 38 5 Photo 2026 03 26 08 00 38 6 Photo 2026 03 26 08 00 38 7 Photo 2026 03 26 08 00 39 Photo 2026 03 26 08 00 39 2 Photo 2026 03 26 08 00 39 3 Photo 2026 03 26 08 00 39 4 Photo 2026 03 26 08 00 39 5 Photo 2026 03 26 08 00 39 6 Photo 2026 03 26 08 00 39 7 Photo 2026 03 26 08 00 39 8 Photo 2026 03 26 08 00 39 9 Photo 2026 03 26 08 00 39 10 Photo 2026 03 26 08 00 39 11 Photo 2026 03 26 08 00 39 12 Photo 2026 03 26 08 00 40 Photo 2026 03 26 08 00 40 2 Photo 2026 03 26 08 00 40 3 Photo 2026 03 26 08 00 40 4 Photo 2026 03 26 08 00 40 5 Photo 2026 03 26 08 00 40 6 Photo 2026 03 26 08 00 40 7 Photo 2026 03 26 08 00 40 8 Photo 2026 03 26 08 00 40 9 Photo 2026 03 26 08 00 41 Photo 2026 03 26 08 00 41 2 Photo 2026 03 26 08 00 48 Photo 2026 03 26 08 00 48 2

You missed