អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូល
ខេត្តកណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មាន មានកម្មកររោងចក្រដួលសន្លប់ នារសៀនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុកមុខកំពូល ដោយមានការអញ្ជើញចូលរួម ពីក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពកម្មករដួលសន្លប់នៅរោងចក្រ ស៊ីហាវ ហ៊ែនប៊ែន ឯ.ក ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ តាមបញ្ជាក់របស់មន្ត្រីជំនាញនិមួយៗ បន្ទាប់ពីធ្វើការត្រួតពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ ក្រុមការងារបានពិនិត្យឃើញថា លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការអាចជាមូលហេតុដែលបណ្ដាលឱ្យកម្មករ ដួលសន្លប់ដោយសារកង្វះប្រព័ន្ធត្រជាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានស្នើរអោយម្ចាស់រោចក្រ ត្រូវដោះស្រាយក្នុងស្ថានភាពបន្ទាន់ ដោយរោងចក្រត្រូវធ្វើការរាយប្រព័ន្ធទុយយូបាញ់ទឹកនៅលើដំបូលអគារគ្រប់អគារទាំងអស់ ដើម្បីធ្វើការបញ្ចុះកម្ដៅនៅក្នុងអាគារជាបណ្ដោះអាសន្ន នឹងត្រូវតែធ្វើការកែលំអរឡើងវិញ ដោយត្រូវរៀបចំប្រព័ន្ធត្រជាក់អោយបានត្រឹមត្រូវ ដើម្បីធានាថាមានសុវត្តិភាព និងមានខ្យល់គ្រប់គ្រាន់។
ជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានថ្លែងកោតសរសើរដល់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសប.ស.ស ដែលបានយកចិត្តទុកដាក់ ជួយដល់កម្មករដែលរងការដួលសន្លប់ ដោយមិនមានកម្មករណាម្នាក់រងគ្រោះធ្ងន់ធ្ងរឡើយ។
លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្មករចំនួន ៧៣ នាក់បម្រើការងារនៅរោងចក្រ ស៊ី ហាវ ក្នុងខេត្តកណ្ដាល បានដួលសន្លប់ ចាប់តាំងពីថ្ងៃទី០៣ ខែមីនា មក ដោយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រការកោង, មណ្ឌលសុខភាព ព្រែកអញ្ចាញ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-គុយវ៉េត។
លោកប្រធានមន្ទីរ បន្តថា៖ ក្នុងនាមក្រុមការងារចម្រុះបានតម្រូវឱ្យក្រុមហ៊ុន អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន៣ថ្ងៃ ដោយរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ការងារទៀងទាត់ជូនផលកម្មករនិយោជិតគ្រប់ៗ នឹងត្រូវចូលធ្វើការវិញតាមក្រុម តាមវេនរៀងៗខ្លួន។
649189442 1243038541337819 1262643526227840044 N 649247368 1243038711337802 3187336430894397079 N 649212665 1243038718004468 3483831412433860646 N 648834373 1243038551337818 7507443493292797025 N 649276170 1243038558004484 9162378891355354971 N 648680827 1243038714671135 5957893909726796801 N 649154547 1243038708004469 3297064260734039620 N 648790610 1243038848004455 1620199552207936295 N 648807572 1243038901337783 1492873212177604645 N 648682807 1243038938004446 1182133785128537285 N 648805141 1243038958004444 3383301269065846513 N 647597272 1243039051337768 1425927219987579716 N 647391198 1243039048004435 1365686438452995280 N 648475747 1243039164671090 6805493385944664149 N 648800485 1243039258004414 5724986001745576474 N 646863147 1243039351337738 2034049933572848121 N 649604191 1243039374671069 3446638551998491137 N 649391119 1243039411337732 1421663368329597747 N 649359244 1243039628004377 317813310878096864 N 649200277 1243039868004353 8742555677401036084 N 649310455 1243040088004331 7697868948777628586 N 647406038 1243040274670979 5907173315183289935 N 649253284 1243040301337643 320048871016919174 N 649264869 1243040324670974 800423952867100924 N 649197930 1243040358004304 8561607822196055358 N 650166706 1243040418004298 4405701637523500527 N 648057434 1243040461337627 1639594551641651064 N 649180556 1243040578004282 6512423546476552664 N

You missed