លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បន្តចុះសួសុខទុក្ខ លោកស្រី សំ សុវណ្ណា ដែលត្រូវជាភរិយារបស់ លោកអនុអនុសេនីយ៍ទោ ហ៉ីង ធី អតីតជំនួយការ មូលដ្ឋាន​កង​រាជអាវុធហត្ថ​ស្រុកថ្ពង…

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី០៣​​ ខែមីនា​​ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថ បន្តចុះសួសុខទុក្ខ លោកស្រី សំ សុវណ្ណា ដែលត្រូវជាភរិយារបស់ លោកអនុអនុសេនីយ៍ទោ ហ៉ីង ធី អតីតជំនួយការ មូលដ្ឋាន​កង​រាជអាវុធហត្ថ​ស្រុកថ្ពង ដោយបច្ចុប្បន្នគាត់កំពុងរស់នៅក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​​​​។ដែលជាសកម្មភាពមួយ បានស្តែងចេញក្នុងន័យយកចិត្តទុកដាក់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ ចំពោះគ្រួសារអតីតចូលសោធននិវត្តន៍និងគ្រួសារយោធិនដែលបានពលីមរណៈ ដែលមានជីវភាពខ្វះខាត ជួបការលំបាកដោយមិនបានទុកពួកគាត់ចោលឡើយ និងក្នុងន័យមួយទៀតដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ(សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ)ផងដែរ។
ជា​ទឹកចិត្ត​សប្បុរស​​​ ក្រោមស្មារតីមនុស្សធម៏ នាពេលសួរសុខទុក្ខ​​នេះដែរ​ លោកឧត្តមសេនីយ៍​ត្រី​ ម៉េ​ង​ស្រ៊ុន​ បានឧបត្ថម្ភនូវថវិកាចំនួន៤០០,០០០៛ រួមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖អង្ករ ៣បាវ,មី ៣កេះ,ទឹកសុទ្ធ ៣កេះ,ទឹកផ្លែឈើ ២កេះ,ភេសជ្ជៈ ១កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ​​ និងត្រីខ ៣យួរថែមទៀតផង៕
3photo 2026 03 05 14 56 02
Photo 2026 03 04 11 55 46 Photo 2026 03 04 19 39 33 Photo 2026 03 04 11 55 28 Photo 2026 03 04 19 39 34 Photo 2026 03 04 11 53 17 Photo 2026 03 04 19 39 35 Photo 2026 03 04 11 53 20 Photo 2026 03 04 19 39 38 Photo 2026 03 04 11 55 19 Photo 2026 03 04 19 39 40 Photo 2026 03 04 11 55 22 Photo 2026 03 04 19 39 36 Photo 2026 03 04 11 55 20 Photo 2026 03 04 19 39 32 Photo 2026 03 04 19 39 41 Photo 2026 03 04 11 55 11 Photo 2026 03 04 19 39 42 Photo 2026 03 04 11 54 14 Photo 2026 03 04 19 39 46 Photo 2026 03 04 19 39 33 2

You missed