មន្ត្រីរាជការខេត្តកណ្តាល អញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក
ខេត្តកណ្តាល៖ រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ ព្រះសង្ឃ​ជាង​ ១៨០០អង្គ និងពុទ្ធ​បរិស័ទ​យ៉ាង​ច្រើន​កុះករ​ បាននិមន្ត និងអញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក នៅ​ទីតាំង​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ភ្នំ​ឧដុង្គ​ (ភ្នំ​អដ្ឋរស្ស) ឃុំផ្សាដែក ស្រុកពញាឮខេត្តកណ្តាល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ​បណ្ឌិត ពេជ ចន្ទ​មុ​ន្នី ហ៊ុន ម៉ាណែត​ ។
ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង (១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌នេះ និង (៣)ការសូធ្យព្រះត្រៃបិដកលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ។
ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ។ សេចក្តីសម្រេចជាប្រវត្តិសាស្ត្រទាំង៣ចំណុចនោះរួមមាន (១)ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ (២)រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) និង (៣)រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាំឱ្យមានការពេញចិត្តជាខ្លាំង ពីសំណាក់គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស។

631942493 1220254013616272 3361256603267671611 N 631706223 1220254110282929 1995418833767903699 N 633132600 1220254353616238 1007643642181682695 N 631138427 1220254456949561 1604205311818677390 N 632076995 1220254656949541 2971496820571796656 N 633286367 1220255020282838 350505316469830241 N 631689072 1220255140282826 5797441929779965064 N 631333484 1220255296949477 218857244341267649 N 631327091 1220255396949467 6237831203369203113 N 631596016 1220255716949435 390573165760525790 N 632047872 1220256220282718 1182201964813054102 N 633124967 1220256366949370 9218070430179379832 N 631621823 1220256503616023 8603575057713780891 N 632385946 1220256783615995 6455669308432795836 N 631584880 1220257053615968 880829030397981465 N 631396560 1220257306949276 4092190930058325780 N 631138427 1220257403615933 2044081098360532602 N 633353320 1220257483615925 2555762811712948562 N 632265065 1220257543615919 7464725374461557419 N 631620353 1220257640282576 9127438641031259432 N 631612471 1220257713615902 7239222087064924330 N 633325939 1220257776949229 3890451604758416196 N 631943604 1220257843615889 5292387882294708681 N 633137566 1220257963615877 1064451506927555405 N 633192051 1220258090282531 3157518307000073717 N 633424206 1220258146949192 8482079091697018453 N 632160896 1220258236949183 6912463112158454511 N 631659170 1220258303615843 4584079256249064557 N 633276181 1220258363615837 8555872820727175408 N 633118173 1220258430282497 7748401439506907317 N 631584627 1220258546949152 282693212319607206 N 631720297 1220258716949135 6157514549013229253 N 633158781 1220258780282462 260006319849588676 N 633156544 1220258856949121 1405500581329853387 N 631360524 1220259073615766 4127665283713118074 N 631639912 1220259216949085 8856832486818503219 N 633202719 1220259340282406 3889735710756074320 N 633147592 1220259430282397 627425908450786111 N មន្ត្រីរាជការខេត្តកណ្តាល អញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក

You missed