បេសកជនពិសេសសម្តេចតេជោ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនចំនួន៤១៦នាក់ មកពីឃុំចំនួន១៣ ក្នុងស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ ៖ សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន ៤១៦នាក់ ដែលមកពីឃុំចំនួន១៣ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរៀបចំពិធីប្រកាសបញ្ចូល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
នៅក្នុងពិធីនោះដែរដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ិន ឃុន សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មកាធិការគណបក្សខេត្តកំពង់ស្ពឺ ឯកឧត្តម ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាក្រុមការងារស្នូលក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អមដំណើរឯកឧត្តមបេសកជនពិសេសសម្តេចតេជោហ៊ុន សែន ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឧកញ៉ា លីម ប៊ុណ្ណា ឧកញ៉ាឡាញ់ ធារ៉ា ឯកឧត្តម គង់ លីវ៉ា ឯកឧត្តម ស្រៀង ម៉េង ឯកឧត្តម ឃន ជឺ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានសមាជិកសមាជិកាគណៈកម្មការគ ណបក្សស្រុកច្រើនរូប។
ជាកិច្ចចាប់ផ្ដើមនៅកម្មវិធីគណៈកម្មការគណបក្សស្រុកបានឡើងអានសេចក្តីសម្រេចប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៤១៦នាក់ មកពីឃុំចំនួន១៣ ក្នុងស្រុកភ្នំស្រួច។
នៅក្នុងពិធីនោះដែរ ឯកឧត្តម អុិន ឃុន សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មកាធិការគណបក្សខេត្តកំពង់ស្ពឺ បានឡើងមានមតិស្វាគមន៍គណៈអធិបតី ក៏ដូចជាសមាជិកសមាជិកា លោក លោកស្រី ដែលជាសមាជិកថ្មីសូមរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។
នៅក្នុងឱកាសនោះ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូន ដែលបានចាកចេញពីគណបក្សផ្សេងមករួមរស់ ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។ ពិធីបញ្ចូលសមាជិកគណបក្សថ្មី នាថ្ងៃនេះសម្រាប់ឃុំទាំង១៣ ក្នុងស្រុកភ្នំស្រួច មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ តែជាពិធីដែលបានកើតឡើងនៅទូទាំងប្រទេស គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ពី ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម យូ សិរីវុឌ្ឍ បានមានប្រសាសន៍បន្តទៀតថាៈ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគេ និងបានអភិវឌ្ឍន៍សមិទ្ធផលរីកចម្រើនយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។
ឯកឧត្តម យូ សិរីវុឌ្ឍ បានបញ្ជាក់ថាៈ ចំពោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សូមបងប្អូនសមាជិក សមាជិកាទាំងអស់ បន្តការជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខថ្នាក់ដឹកនាំរបស់យើង ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍ “ស្ងៀមស្ងាត់ តែមិននៅស្ងៀម” រហូតបានការទទួលស្គាល់ពីអន្តរជាតិ៕
ជាកិច្ចបញ្ចប់ សមាជិក-សមាជិកាទាំង៤១៦នាក់ មកពីគណបក្សប្រឆាំងផ្សេងៗបានឡើងធ្វើការចាប់អារម្មណ៍នៅប្ដេជ្ញាចិត្តក្រោយពីបានស្ដាប់នូវសេចក្តីសម្រេចដូចខាងក្រោម៖
*១ .សូមធ្វើការប្ដេជ្ញាស្មោះត្រង់ដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជាឥតងាករេ។
*២ .ប្ដេជ្ញាគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយនិងលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជានិងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនជាដាច់ខាត។
*៣ .ប្ដេជ្ញាចូលរួមពង្រីកពង្រឹងការសាមគ្គីភាពឲ្យបានល្អប្រសើរ។
*៤ .ប្ដេជ្ញាចូលរួមប្រតិបត្តិក្នុងកិច្ចការជួយមូលដ្ឋានតាមគោលការណ៍របស់គណបក្សពិសេសការកសាងកម្លាំងបន្ថែមដើម្បីឆ្ពោះទៅដណ្ដើមមហាជោគជ័យដាច់ខាតក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។
*៥ .ប្ដេជ្ញាយកចិត្តទុកដាក់រាល់ប្រសាសន៍ណែនាំរបស់គណៈអធិបតីឲ្យទទួលបានជោគជ័យដាច់ខាត។
សូមសម្តែងនូវភាពស្មោះត្រង់អស់ពីដួងចិត្ត គោរពតាមគោលការណ៍ អនុវត្តដោយឈរ លើមាគ៌ាដឹកនាំរបស់គណបក្ស មានឧត្តមគតិស្នេហាជាតិ មាតុភូមិ បំរើប្រជាពលរដ្ឋ និងតម្កល់ផលប្រយោជន៍ ជាតិជាធំ និងសូមធ្វើការប្តេជ្ញាចិត្ត ប្រកាសដើរចេញពីបក្សទាំងអស់នោះ និងប្រកាសថ្កោលទោសប្រឆាំងដាច់អហង្ការចំពោះការញុះញុង បង្កចលាចលសំដៅបំផ្លាញសមិទ្ធផល និងបំភ្លៃការពិតចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
625961153 1541887921278300 8638322078624615502 N 627652681 1541888124611613 8909603659149598670 N 628035673 1541888257944933 1678558364763205038 N 627676718 1541888324611593 1944202018365843646 N 627680878 1541888371278255 7023102186926525501 N 625637780 1541886041278488 5957095076448651632 N 627042528 1541886084611817 6056562449924533415 N 627256585 1541888584611567 3637637563317116527 N 629581399 1541888664611559 357599900527130893 N 626434425 1541888884611537 7903142900746116443 N 627861679 1541888941278198 7289265717147377070 N 627651225 1541889001278192 7833910807316230769 N 626548258 1541889034611522 6793595989699981539 N 627268414 1541889097944849 5771994036023901453 N 627438671 1541889127944846 3978882406892467800 N 628323743 1541889224611503 1019629120533805884 N 628060458 1541889317944827 8598150491808059970 N 630180491 1541889381278154 5809495300425480180 N 626311509 1541889391278153 4580910075107654597 N 626785366 1541889434611482 6245799084995585886 N 628120028 1541889494611476 7197535078056618665 N 627855893 1541889544611471 3044517164403791141 N 626168429 1541889604611465 7823145069865462267 N 627685258 1541889641278128 177813093162791176 N 626769181 1541889677944791 5966128595882581439 N 627473033 1541889741278118 8446927404821380714 N 626591969 1541889817944777 5563107544207783605 N 630068201 1541889844611441 2624968523748708264 N 627089782 1541889891278103 2187493488884224472 N 627257248 1541889931278099 3551696853590685048 N 627860441 1541889954611430 7378097746963681260 N 627136206 1541890037944755 7788050415680724550 N 629451044 1541890081278084 8269386635324934411 N 627559520 1541890131278079 8265401302752781505 N 627721651 1541890181278074 4582008326290307037 N 627129110 1541890231278069 7985585864501710176 N 625980159 1541890314611394 7225429322422282713 N

You missed