លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ជា​អធិបតី​ភាព​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦…

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតី​ភាព​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦​ ស្ថិតនៅ​សាល​ប្រជុំ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​។ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ,មេបញ្ជាការកងអនុសេនាធំ,មេបញ្ជាការក្រុងស្រុក,ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង ចូលរួមផងដែរ។

បន្ទាប់ពីបានស្តាប់ការអានរបាយការណ៍សរុបរួច លោកមេបញ្ជាការរង លោកប្រធានមន្ទីរ មេបញ្ចាការ​មូលដ្ឋាន​ក្រុង-ស្រុក ដោយបានមានមតិលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដើម្បីដោះស្រាយ និងរកវិធីកែសម្រួល ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់​ ហើយលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដោះស្រាយនូវបញ្ហាប្រឈមទាំងនោះជាបន្ទាន់។

តាមប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក្នុងកិច្ចប្រជុំ ក៏បានលើកឡើងអំពីសកម្មភាពដែលយើងអនុវត្តត្រូវតែផ្សាយចេញ និងបានបន្តទៀតថា ក្រោយពេលដែរបានដាក់លេខ​ទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 មកកម្លាំងអាវុធហត្ថមានការហត់នឿយក៏ពិតមែនតែកម្លាំងរបស់យើងបានជួយដល់ប្រជាពលរដ្ឋ បានច្រើនណាស់ ដូចឆ្នេះកម្លាំងយើងទាំងអស់ ជាពិសេសតាមបណ្តាក្រុងស្រុក និងមន្ទីរពាក់ពន្ធ័ត្រូវតែបន្តអនុវត្តនិងផ្សព្វផ្សាយ បន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែជ្រូតជ្រាបជាព័ត៏មានបានកាន់តែច្រើនថែមទៀត។

ស្របពេលនោះដែរ​ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ​​​ ក៏បានដាក់បទបញ្ចាឲ្យកម្លាំងតាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ ត្រូវបន្តការងារល្បាតពេលយប់ក្នុងភូមិសាស្រ្តរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ នូវរាល់បទល្មើស ទាំងឡាយណាដែលអាចកើតមានជាយថាហេតុណាមួយ។ជាពិកម្លាំងទាំងងអស់ហាមដាច់ខាតស្លៀកពាក់ឯកសណ្ឋាន បើកឡានឬម៉ូតូអង្គភាពចូលផឹកស៊ីបង្ករបញ្ហាដែលធ្វើប៉ះពាល់ដល់អង្គភាព និងស្ថាបណ្ណ័ជាដើម នាយទាហាន នាយទាហានរងទាំអស់ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ហើយគប្បីត្រូវចេះគោរពស្រលាញ់ យោគយល់អាព្យាស្រ័យឲ្យគ្នាទៅវិញទៅមក ត្រូវមានសាមគ្គីភាពល្អក្នុងភាពជួយគ្នាទៅវិញទៅមកក្នុងនាមអង្គភាពតែមួយដើម្បីអង្គភាពទាំងអស់គ្នា។

ជាមុននឹងបញ្ជប់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានកោតសរសើរដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងងស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច បានយ៉ាងល្អដែលថ្នាក់លើដាក់ឲ្យ ទាំងនេះជាការទទួលខុសត្រូវ ក្នុងនាមយើងពាក់ឯកសណ្ឋាននេះ​ ហើយក៏បានជូនពរដល់ នាយទាហាន នាយទាហានរងទាំងអស់ និងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារថែមទៀតផង៕

Photo 2026 02 04 13 40 47 Photo 2026 02 04 13 40 56 Photo 2026 02 04 13 41 09 Photo 2026 02 04 13 41 11 Photo 2026 02 04 13 41 13 Photo 2026 02 04 13 41 14 Photo 2026 02 04 13 41 19 Photo 2026 02 04 13 41 24 Photo 2026 02 04 13 41 33 Photo 2026 02 04 13 41 36 Photo 2026 02 04 13 41 44 Photo 2026 02 04 13 41 46 Photo 2026 02 04 13 41 49 Photo 2026 02 04 13 41 53 Photo 2026 02 04 13 41 56 Photo 2026 02 04 13 41 59 Photo 2026 02 04 13 42 01 Photo 2026 02 04 13 42 06 Photo 2026 02 04 13 42 12 Photo 2026 02 04 13 42 13

You missed