ប្រតិភូខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំ អន្តរាគមន៍លេខ៣

នាព្រឹកថ្ងៃទី២៧ ខែកក្តកដាឆ្នាំ២០២៥ ប្រតិភូខេត្តកណ្ដាលដឹកនាំដោយឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំ អន្តរាគមន៍លេខ៣ កងទ័ពជើងគោកដែលបានពលីជីវិតកាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:១០នាទីរសៀល ក្នុងជន្មាយុ ៦៧ឆ្នាំដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយចោសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា នៅទីតាំងតម្កល់សពធ្វើបុណ្យ ទក្ខិណានុប្បទាននៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងប្រតិភូខេត្តកណ្ដាល បានចូលសួមរំលែកទុក្ខ ជូនគ្រួសារនៃសព ដោយសម្តែងនូវសមានចិត្តដ៏ក្តុកក្តួលចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះជាមួយក្រុមគ្រួសារនៃសពទាំងមូល ដោយសេចក្តីសង្វេគជាទីបំផុត។
មរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មិនត្រឹមតែជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នាយទាហានជាន់ខ្ពស់ដ៏ឆ្នើមមួយរូប របស់កម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារបូរណភាពទឹកដីជារៀងរហូតមក។
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏ដូចប្រតិភូខេត្តកណ្ដាលទាំងអស់ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង សូមបានដល់ឋានបរមសុខ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
524985157 1063792812595727 3091510678548889615 N 300x200 524316947 1063792882595720 4921150967272977940 N 300x200 525112187 1063792645929077 3677732677593018502 N 300x200 518419753 1063792625929079 2604348182691888758 N 300x200 524142529 1063792752595733 4384197076129091969 N 300x200 522323526 1063792705929071 3107839935496003648 N 300x200 525589203 1063792952595713 1951921909619833868 N 300x200 ប្រតិភូខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំ អន្តរាគមន៍លេខ៣ 524219770 1063793052595703 7323175480856592843 N 300x200 524647628 1063793085929033 5153288663074781731 N 300x200 525335183 1063793069262368 5520087628463295169 N 300x200 524697651 1063793229262352 4232014707352428826 N 300x200 524443557 1063793272595681 1870981654947129762 N 300x200 524187838 1063793645928977 4866661567171367707 N 300x200

You missed