លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន  ដឹកនាំកិច្ចប្រជុំជំនាញពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំរបាយការណ៍ ដើម្បីសហការជាមួយក្រុមការងារក្រសួង ធ្វើអធិការកិច្ចប្រចាំឆ្នាំ២០២៤ នាពេលខាងមុខ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំជំនាញពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំរបាយការណ៍សហការជាមួយក្រុមការងារមកពីក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើអធិការកិច្ចប្រចាំឆ្នាំ២០២៤ នាពេលខាងមុខនេះ។
ក្នុងកិច្ចប្រជុំនោះដែរ ជំនាញនីមួយៗបានអាន និងលើកឡើងនូវរបាយការណ៍របស់ខ្លួន ជូនលោកមេបញ្ជាការ ដើម្បីជ្រាបជារបាយការណ៍។
លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ ក៏បានដាក់បទបញ្ជាដល់ជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់លើការកត់ត្រា និងរក្សាទុកនូវឯកសារប្រចាំខែនីមួយៗឲ្យបានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់លើការងារជំនាញ់ជាប្រចាំ ទាក់ទងជាមួយជំនាញខាងលើដើម្បី Update នូវការងារថ្មីៗឲ្យបានទាន់ពេលវេលា។
ជាចុងបញ្ជប់នៃកិច្ចប្រជុំ លោកមេបញ្ជាការ បានកោតសរសើរដល់ មេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនកន្លងមក ដោយការទទួលខុសត្រូវ តែក៏ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យការងារក្នុងអង្គភាពយើង កាន់តែមានប្រសិទ្ធភាពខ្ពស់។

Photo 2025 06 19 10 58 57 Photo 2025 06 19 10 58 58 Photo 2025 06 19 10 59 46 Photo 2025 06 19 10 59 47 Photo 2025 06 19 10 59 47 2 Photo 2025 06 19 10 59 48 Photo 2025 06 19 10 59 48 2 Photo 2025 06 19 10 59 49 Photo 2025 06 19 10 59 49 2 Photo 2025 06 19 10 59 51 Photo 2025 06 19 10 59 51 2 Photo 2025 06 19 10 59 52 Photo 2025 06 19 10 59 52 2

You missed