ចំនួនជនភៀសសឹកគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥
ចំនួនជនភៀសសឹកគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់៦.១៣៣គ្រួសារ ស្មើនឹងមនុស្សចំនួន២១.៦៣៩នាក់។ ខេត្តឧត្តរមានជ័យ មានជនភៀសសឹកកើនដល់ ៩.៧៦៨គ្រួសារ ស្មើនឹងមនុស្សចំនួន៣៣.៧៨៧នាក់។ ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់១០.២៥៥គ្រួសារ ស្មើនឹងមនុស្ស៣៦.២៤៤នាក់។ ខេត្តបាត់ដំបង មានជនភៀសសឹក២០២គ្រួសារ ស្មើនឹងមនុស្ស៨១០នាក់ មកកាន់ជម្រកសុវត្ថិភាព រៀបចំដោយរដ្ឋបាលខេត្ត ក្រៅពីនេះពលរដ្ឋភាគច្រើនបានជម្លៀសទៅកាន់ទីតាំង ផ្សេងៗរៀងៗខ្លួន។ ខេត្តពោធិ៍សាត់ មានជនភៀសសឹកកើនដល់៦៤១គ្រួសារ ស្មើនឹងមនុស្ស ១.៨៩៦នាក់ ដោយភាគច្រើនបានជម្លៀសពីព្រំដែនថ្មដា មកកាន់ទីរួមស្រុកវាលវែង។ ខេត្តសៀមរាប បានទទួលជនភៀសសឹកកើនដល់៩.៩៥៨គ្រួសារ ស្មើនឹងមនុស្សចំនួន…
លិខិតរបស់ក្រសួងមហាផ្ទៃ ជូនទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យចាត់វិធានការការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាចំពោះមុខសភាពការណ៍ឈ្លានពានពីសំណាក់យោធាថៃ
លិខិតរបស់ក្រសួងមហាផ្ទៃ ជូនទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យចាត់វិធានការការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាចំពោះមុខសភាពការណ៍ឈ្លានពានពីសំណាក់យោធាថៃ ។
ញត្តិថ្កោលទោស របស់ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម ចំពោះសង្គ្រាម ឈ្លានពានយ៉ាងគឃ្លើន របស់ ថៃមកលើដែនអធិបតេយ្យកម្ពុជា
ញត្តិថ្កោលទោស របស់ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម ចំពោះសង្គ្រាម ឈ្លានពានយ៉ាងគឃ្លើន របស់ ថៃមកលើដែនអធិបតេយ្យកម្ពុជា
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ថ្វាយសារលិខិតអបអរសាទរព្រះមហាក្សត្រ
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ថ្វាយសារលិខិតអបអរសាទរព្រះមហាក្សត្រ ក្នុងឱកាសដែលព្រះអង្គបានចូលជាសមាជិក នៃបណ្ឌិតសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះតាមគោលដៅដើម្បីជួយ សម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីក្នុងពិធីបើកជំរំប្រចាំឆ្នាំ២០២៥ របស់សមាគមកាយរឬទ្ធិនារីកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា នៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ-គិរីរម្យ …
ខេត្តកំពង់ស្ពឺ៖ក្រោមការយកចិត្តការទុក្ខដាក់ខ្ពស់បំផុតពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះតាមគោលដៅដើម្បីជួយ សម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជំរំប្រចាំឆ្នាំ២០២៥ របស់សមាគមកាយរឬទ្ធិនារីកម្ពុជា ក្រោមប្រធានបទ” ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង" នៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ-គិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក សៀ ទីន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាប អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន
លោក សៀ ទីន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាប អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន របស់គណៈកម្មាធិការ នៃគណបក្សខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនា មហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ នាព្រឹកថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើនៅសាលប្រជុំសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញចែកសម្ភារៈដំណេកដល់មូលដ្ឋានក្រុងស្រុកទាំង ០៩ ស្របពេលអាកាសធាតុបច្ចុប្បន្នកំពុងចុះត្រជាក់….
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ) ដល់នាយទាហាន នាយទាហានរងតាមបណ្តាក្រុង-ស្រុកទាំង០៩ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ពាក្យចាស់ពោលថាថ្នាក់ដឹកនាំ ឬមេបញ្ជាការ ប្រៀបបានជាឪពុកម្តាយ ដោយយោងតាមសកម្មភាពជាក់ស្តែង របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ស្តែងឲ្យឃើញពីការគិតគូ និងយកចិត្តទុកដាក់ខ្ពស់បំផុតបំផុត ប្រកបដោយការទទួលខុសត្រូវ…
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌…
ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្ដម កង វណ្ណរ៉ូ អភិបាលរងខេត្ដ ជាតំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល…
ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបយកមកអប់រំណែនាំ ពាក់ព័ន្ធករណី បង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!
ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដាមូលដ្ឋានខណ្ឌ ឃាត់ខ្លួនយកមកអប់រំណែនាំជាបន្តបន្ទាប់ ពាក់ព័ន្ធករណី បង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូ បង្កសម្លេងរំខានដល់ពលរដ្ឋ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណ:។ +ការបង្ក្រាបករណីទាំង០២រួមមាន៖ -ករណីទី១ ៖ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ម្ចាស់ ០៣នាក់ រួមនឹងម៉ូតូ០៤គ្រឿង នៅចំណុច ផ្លូវអូស៊ីអាយស៊ី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស…
លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែវិច្ឆិកា និងលើកទិសដៅភារកិច្ច ខែធ្នូ ឆ្នាំ២០២៥…
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែវិច្ឆិកា និងលើកទិសដៅភារកិច្ច ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល…
