Category: ព័ត៌មានជាតិ

ក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះជួបជាមួយប្រជាជន ចំនួន១៥គ្រួសារ ដែលមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ

ក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះជួបជាមួយប្រជាជន ចំនួន១៥គ្រួសារ ដែលមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ ដើម្បីស្តាប់សំណូមពរ និងពិភាក្សាររកដំណោះស្រាយ បន្តនីតិវិធីឈានទៅរកការបំបែកក្បាលដីចេញបណ្ណកម្មសិទ្ធិជូន បងប្អូនប្រជាជនទាំង ១៥គ្រួសារ នៅបុរីទ្រីគីមគម្រោង២។

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤!

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប៕

អនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦

អនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី!!!

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥​នេះ​​​​​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី៕ ក្នុងពីធីនេះក៏មានការអញ្ចើញចូលរួមសំណាក់ លោក ទឹម ផានូ អភិបាល នៃគណៈអភិបាលក្រុងច្បារមន​​,លោកអភិបាលរងក្រុងច្បារមន,លោកមេបញ្ជាការ​រង​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​,លោកនាយសេនាធិការរង,លោកប្រធានមន្ទីរជំនាញទាំង៧,លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក​,លេខាដ្ឋាន,លោកអធិការនគរបាលក្រុងច្បារមន,លោកមេបញ្ជាការផ្នែកសឹករងក្រុងច្បារមន,លោកចៅសង្កាត់ទាំង៥ ​និងលោកមេប៉ុស្តិ៏នគរបាលទាំង៥ រួមទាំង​សប្បុរសជន​ផងដែរ។ ដោយក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​​​ ស្រ៊ុន…

ឯកឧត្ដម​ គួច​ ចំរើន​ បានអញ្ជេីញអមដំណេីរ​ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ

ខេត្ត​កណ្ដាល​ ៖​ ព្រឹក​ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តកណ្ដាល​ បានអញ្ជេីញអមដំណេីរ​ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញ​ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ស្មារតីខ្មែរស្រលាញ់ខ្មែរ! ខ្មែរជួយខ្មែរ! ខ្មែរដើម្បីខ្មែរ! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តដឹកនាំក្រុមការងារ និងសប្បុរសជន ចុះសួរសុខទុក្ខ នាំយកនូវសំភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការ ចែកជួនកងកម្លាំងជួរមុខ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក ៦​១៩​គ្រួ​សារ

នៅក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ! ខ្មែរជួយខ្មែរ! ខ្មែរដើម្បីខ្មែរ! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារ​ ស.ស.យ.ក.កំពង់ស្ពឺ​ ព្រមទាំងបងប្អូនសប្បុរសជន ដែលមានចិត្តសប្បុរសធម៏ចំពោះជាតិមាតុភូមិ វីរៈកងទ័ពជួរមុខនិងប្រជាជន បានអញ្ជើញ ចុះសួរសុខទុក្ខ នាំយកនូវសំភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការ ដើម្បីយកទៅចែកជួនដល់កងកម្លាំងដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ យោធភូមិភាគទី៣ ក្នុងខេត្តកោះកុង​ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក និងប្រជាពលរដ្ឋសរុបចំនួន៦១៩គ្រួសារ។ កាលពីថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១…

កិច្ចប្រជុំអប់រំនយោបាយចិត្តសាស្រ្ត ឆមាសទី២ ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធបញ្ជូនសំលេង និងរូបភាព (Video Conference) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ

នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំអគារសេនាធិការ លោកវរសេនីយ៍ឯក សូ សំណាង មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសា​ធា​រ​ណៈ​ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ជំនួយការ នៃមន្ទីរទំនាក់ទំនងកិច្ចការសា​ធា​រ​ណៈ​ អញ្ជើញចូលរួមប្រជុំ អប់រំនយោបាយចិត្តសាស្រ្ត ឆមាសទី២ ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធបញ្ជូនសំលេង និងរូបភាព (Video Conference) ក្រោមអធិបតី​ភា​ព លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ…

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្ត

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពទាំង២ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត នៅសាលប្រជុំអគារសេនាធិការ។ ខ្លឹមសារប្រជុំ៖ ១.ផ្សព្វផ្សាលទ្ធផលការងារប្រចាំខែសីហា និងទិសដៅខែកញ្ញា​។ ២.បទបង្ហាញចែករំលែកអំពីបទពិសោធន៍ការងាររបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង។ ៣.ការលើកឡើងនូវបញ្ហាប្រឈម…

អបអរសាទរប្រជាពលរដ្ឋរស់នៅក្នុងឃុំគគី និងឃុំគគីធំ ស្រុកកៀនស្វាយ ទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ(ប្លង់រឹង)ពីរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦ភូមិ សរុបចំនួន ៦៤៣៥ ប័ណ្ណ ស្ថិតនៅភូមិជ្រោយតាប៉ា ភូមិស្លាបតាអោន ភូមិចិនកោះ ភូមិកោះបៀ ឃុំគគីរ ភូមិកោះតេជោ និងភូមិកោះតេជោ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះ ឯកឧត្តម នូ…

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រលប់មកមាតុប្រទេសវិញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញទៅចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

You missed