ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ញើរត្រាក់ទ័រ ១គ្រឿងជូនសហគមន៍កសិកម្មព្រៃតាព្រឹត និងសហគមន៍បន្លែព្រៃធំ បៃតង ដើម្បីចូលរួមពង្រីកផ្ទៃដីដាំដុះ កាត់បន្ថយថ្លៃដើម ធានាសុវត្ថិភាពស្បៀង និងបង្កើនចំណូលរបស់ប្រជាកសិករយើង
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្ញើរត្រាក់ទ័រ ១គ្រឿងជូនសហគមន៍កសិកម្មព្រៃតាព្រឹត សាមគ្គីមានជ័យ ក្នុងឃុំស្តេចគង់ខាងលិច និងសហគមន៍បន្លែព្រៃធំ បៃតង ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ដើម្បីចូលរួមពង្រីកផ្ទៃដីដាំដុះ កាត់បន្ថយថ្លៃដើម ធានាសុវត្ថិភាពស្បៀង និងបង្កើនចំណូលរបស់ប្រជាកសិករយើង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្នុងគោលដៅសំដៅធានានិរន្តភាពជីវភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយមាស តាមរយៈគម្រោងវិនិយោគខ្នាតតូច បានផ្តល់ត្រាក់ទ័រ ដែលជាមធ្យោបាយដ៏ចាំបាច់មួយសម្រាប់ជួយដល់ការបង្កើនប្រសិទ្ធភាពនៃការដាំដុះរបស់បងប្អូនសហគមន៍កសិកម្មព្រៃតាព្រឹត។ បងប្អូនសហគមន៍កសិកម្មព្រៃតាព្រឹត នៅភូមសាមគ្គីមានជ័យ ឃុំស្តេចគង់ខាងលិច…
