Category: ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…

ក្រសួងមហាផ្ទៃកម្ពុជា និងភាគីកូរ៉េ នឹងបង្កើតក្រុមការងារ Task Force ដើម្បីជំរុញសន្ទុះការងារឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ គីម ជីណា (KIM JINA) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ។ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនាត្រង់ទៅត្រង់មកជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការខ្ពស់…

ឯកឧត្តម ប្រាក់ សុខុន៖ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាលើសេចក្តីព្រាងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ

រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាលើសេចក្តីព្រាងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមជាសាក្សីពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​ ត្រាំ និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ នៅម៉ាឡេស៊ី។ ខ្ញុំសូមជម្រាបជូនថាកាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ…

ក្រៅពីសាលារៀន សហគមន៍ សង្គមជាតិ និងពិភពលោក ក៏ជាថ្នាក់រៀនសម្រាប់ប្អូនៗ ទាំងអស់គ្នា

ប្រសាសន៍ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងពិធីសំណេះណាលជាមួយសិស្សជាប់និទ្ទេស A នៅខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ៖ ក្រៅពីសាលារៀន សហគមន៍ សង្គមជាតិ និងពិភពលោក ក៏ជាថ្នាក់រៀនសម្រាប់ប្អូនៗ ទាំងអស់គ្នាមានចំណេះដឹង បញ្ញា និងវិជ្ជាជីវៈ មិនទាន់គ្រប់គ្រាន់នោះទេ…

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូន​​​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា​​

ខេត្តកំពង់ស្ពឺ៖ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូន​​​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត…

រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីណែនាំស្តីពីការត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ក្នុងពេលទឹកជំនន់ទន្លេ កំពុងបន្តហក់ឡើង តាមបណ្តា ក្រុង ស្រុក

រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីណែនាំស្តីពីការត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ក្នុងពេលទឹកជំនន់ទន្លេ កំពុងបន្តហក់ឡើង តាមបណ្តា ក្រុង ស្រុក។

លោក ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួសុខទុក្ខដោយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ កុមារី រឹម ស្រីនាត ជីវភាពខ្វះខាត ពិការជើងហើយ កំពុងមានជំងឺគ្រុនឈាម ហើយកំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់(ICU) នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួសុខទុក្ខដោយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ កុមារី រឹម ស្រីនាត អាយុ ១២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំង់ស្ពឺ…

ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយ កម្រងផ្កានៅស្ថូបព្រះបរមរូប

នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយ កម្រងផ្កានៅស្ថូបព្រះបរមរូប នាឱកាស ខួបលើកទី១៣ នៃព្រះរាជ ពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Datuk Seri Dr. Ahmad Zahit Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី និងជាប្រធានគណបក្សរួបរួមជាតិម៉ាឡេស៊ី (UMNO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ…

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដេីម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់…