Category: ព័ត៌មានជាតិ

ចំនួនជនភៀសសឹកគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២៥

ចំនួនជនភៀសសឹកគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២៥ ខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់៦.១៣៣គ្រួសារ ស្មើនឹងមនុស្សចំនួន២១.៦៣៩នាក់។ ខេត្តឧត្តរមានជ័យ មានជនភៀសសឹកកើនដល់ ៩.៧៦៨គ្រួសារ ស្មើនឹងមនុស្សចំនួន៣៣.៧៨៧នាក់។ ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់១០.២៥៥គ្រួសារ ស្មើនឹងមនុស្ស៣៦.២៤៤នាក់។ ខេត្តបាត់ដំបង មានជនភៀសសឹក២០២គ្រួសារ ស្មើនឹងមនុស្ស៨១០នាក់ មកកាន់ជម្រកសុវត្ថិភាព រៀបចំដោយរដ្ឋបាលខេត្ត ក្រៅពីនេះពលរដ្ឋភាគច្រើនបានជម្លៀសទៅកាន់ទីតាំង ផ្សេងៗរៀងៗខ្លួន។ ខេត្តពោធិ៍សាត់ មានជនភៀសសឹកកើនដល់៦៤១គ្រួសារ ស្មើនឹងមនុស្ស ១.៨៩៦នាក់ ដោយភាគច្រើនបានជម្លៀសពីព្រំដែនថ្មដា មកកាន់ទីរួមស្រុកវាលវែង។ ខេត្តសៀមរាប បានទទួលជនភៀសសឹកកើនដល់៩.៩៥៨គ្រួសារ ស្មើនឹងមនុស្សចំនួន…

លិខិតរបស់ក្រសួងមហាផ្ទៃ ជូនទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យចាត់វិធានការការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាចំពោះមុខសភាពការណ៍ឈ្លានពានពីសំណាក់យោធាថៃ

លិខិតរបស់ក្រសួងមហាផ្ទៃ ជូនទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យចាត់វិធានការការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាចំពោះមុខសភាពការណ៍ឈ្លានពានពីសំណាក់យោធាថៃ ។

ញត្តិថ្កោលទោស របស់ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម ចំពោះសង្គ្រាម ឈ្លានពានយ៉ាងគឃ្លើន របស់ ថៃមកលើដែនអធិបតេយ្យកម្ពុជា

ញត្តិថ្កោលទោស របស់ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម ចំពោះសង្គ្រាម ឈ្លានពានយ៉ាងគឃ្លើន របស់ ថៃមកលើដែនអធិបតេយ្យកម្ពុជា

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ថ្វាយសារលិខិតអបអរសាទរព្រះមហាក្សត្រ

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ថ្វាយសារលិខិតអបអរសាទរព្រះមហាក្សត្រ ក្នុងឱកាសដែលព្រះអង្គបានចូលជាសមាជិក នៃបណ្ឌិតសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញ​ចូលរួម​និងដឹកនាំកម្លាំង​កង​រាជអាវុធហត្ថ​ ចុះ​តាម​គោលដៅ​ដើម្បី​ជួយ​ សម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់​​​ ក្នុងពិធីក្នុងពិធីបើកជំរំប្រចាំឆ្នាំ២០២៥ របស់សមាគមកាយរឬទ្ធិនារីកម្ពុជា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា​​​ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ-គិរីរម្យ …

ខេត្តកំពង់ស្ពឺ៖ក្រោមការយកចិត្តការទុក្ខដាក់ខ្ពស់បំផុតពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញ​ចូលរួម​និងដឹកនាំកម្លាំង​កង​រាជអាវុធហត្ថ​ ចុះ​តាម​គោលដៅ​ដើម្បី​ជួយ​ សម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់​​​ ជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជំរំប្រចាំឆ្នាំ២០២៥ របស់សមាគមកាយរឬទ្ធិនារីកម្ពុជា​​ ក្រោមប្រធានបទ” ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង" នៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ-គិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក សៀ ទីន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាប អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន

លោក សៀ ទីន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាប អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន របស់គណៈកម្មាធិការ នៃគណបក្សខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនា មហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ នាព្រឹកថ្ងៃទី៦ ខែឆ្នូ​ ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើនៅសាលប្រជុំសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញចែកសម្ភារៈដំណេកដល់មូលដ្ឋានក្រុងស្រុកទាំង ០៩ ស្របពេលអាកាសធាតុបច្ចុប្បន្នកំពុងចុះត្រជាក់….

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ) ដល់នាយទាហាន នាយទាហានរងតាមបណ្តាក្រុង-ស្រុកទាំង០៩ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ពាក្យចាស់ពោលថាថ្នាក់ដឹកនាំ ឬមេបញ្ជាការ ប្រៀបបានជាឪពុកម្តាយ ដោយយោងតាមសកម្មភាពជាក់ស្តែង របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ស្តែងឲ្យឃើញពីការគិតគូ និងយកចិត្តទុកដាក់ខ្ពស់បំផុតបំផុត ប្រកបដោយការទទួលខុសត្រូវ…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ​ ក្រោម​អធិបតីភាព​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌…

ខេត្តកំពង់ស្ពឺ៖នា​រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ​ ក្រោម​អធិបតីភាព​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​​ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​​​​​ និងដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្ដម​ កង​ វណ្ណរ៉ូ​ អភិបា​ល​រងខេត្ដ ជាតំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល…

លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ អញ្ជើញ​ចូល​រួម​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែវិច្ឆិកា និងលើកទិសដៅភារកិច្ច ខែធ្នូ ឆ្នាំ២០២៥…

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ អញ្ជើញ​ចូល​រួម​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែវិច្ឆិកា និងលើកទិសដៅភារកិច្ច ខែធ្នូ ឆ្នាំ២០២៥​​ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល…

រយៈពេល១០ឆ្នាំចុងក្រោយ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A និង និទ្ទេស B តែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូ កុំព្យូទ័រ ថវិកា និងសម្ភារៈសិក្សាផ្សេងៗ ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

នារសៀល ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស បានប្រារព្ធពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅក្នុង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ជាប់និទ្ទេសA ចំនួន០១នាក់ និងនិទ្ទេសB ចំនួន១០នាក់ នៅទីបញ្ជាការ…

You missed