សមាគមមិត្តយើងរៀបចំ កម្មវិធីកាត់សក់ចល័តលើកទីមួយ ដល់កម្មក-កម្មការិនី និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ ដោយឥតគិតថ្លៃ

កម្មវិធីកាត់សក់ចល័តនឹងធ្វើការកាត់សក់ដោយឥតគិតថ្លៃជូនកម្មករ កម្មការនី តាមបណ្តារោងចក្រ និងអ្នកក្រៅប្រព័ន្ធនៅក្នុងសហគមន៍មូលដ្ឋានបុរីញូវថោនអូរឌឹម ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ កម្មវិធីកាត់សក់ចល័តនេះគឺជាកម្មវិធីថ្មីមួយទៀតរបស់មិត្តយើងរៀបចំឡើងក្រោមកិច្ចសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ហើយនឹងរៀបចំឡើងជាប្រចាំនៅល្ងាចថ្ងៃអង្គារ ក្នុងសប្តាហ៍ទី២ រៀងរាល់ខែ។

ក្នុងកម្មវិធីលើកទី១មួយនេះ មានការចូលរួមពីសំណាក់ជាងដែលមានជំនាញបច្ចេកទេសខាងសក់ មកពីសាឡនចំនួន ២០នាក់ ផ្តល់សេវាកម្មកាត់សក់ជូនដល់បណ្តាមហាជនគោលដៅដែលមកពីតំបន់ជុំវិញសហគមន៍ខាងលើ។ ទន្ទឹមនោះ ប្រជាពលរដ្ឋ កម្មករ កម្មការិនី បងប្អូនប្រកបរបរក្រៅប្រព័ន្ធ ដែលបានចូលរួមទទួលសេវាកាត់សក់ដោយឥតថ្លៃនេះ ក៏បានបង្ហាញការពេញចិត្ត និងអារម្មណ៍សប្បាយរីករាយផងដែរ ដែលសមាគមមិត្តយើងបានបង្កើតកម្មវិធីនេះឡើង ដោយអ្នកចូលរួមក៏សំណូមពរឱ្យមានកម្មវិធីនេះនៅក្នុងមូលដ្ឋានរបស់ពួកគេជាបន្តបន្ទាប់ផងដែរ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានគោលបំណងដើរតួជាស្ពានដ៏ សំខាន់ ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពី ចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែល មានបំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ។ សូមជម្រាបថាសម្រាប់កាលវិភាគបន្ទាប់ ក្នុងពេលដ៏ខ្លីខាងមុខនេះ សមាគមមិត្តយើងនឹងរៀបចំកម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើងនៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ នៅអគារពិព័រណ៌ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។

IMG 20240611 192603 763
IMG 20240611 192603 805
IMG 20240611 192603 770
IMG 20240611 192603 693
IMG 20240611 192602 953
IMG 20240611 192603 090
IMG 20240611 192602 914
IMG 20240611 192603 237

You missed