លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំផ្សព្វផ្សាយការត្រៀមអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយស្តីពីការត្រៀមអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា តាមរយៈប្រព័ន្ធវីដេអូខនហ្វេរ៉ង់ (Video Conference)។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ការចូលរួមប្រជុំនេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងត្រៀមលក្ខណៈសម្រាប់ការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា ឱ្យមានប្រសិទ្ធភាព ស្របតាមបទប្បញ្ញត្តិ និងការណែនាំរបស់ថ្នាក់ដឹកនាំ។

Photo 2026 09 21 11 47 52 1024x682 Photo 2026 09 21 11 47 53 1024x682 Photo 2026 09 21 11 47 54 1024x682 Photo 2026 09 21 11 47 55 1024x682 Photo 2026 09 21 11 47 56 1024x682 Photo 2026 09 21 11 47 57 1024x682 Photo 2026 09 21 11 47 59 1024x682 Photo 2026 09 21 11 48 00 1024x682 Photo 2026 09 21 11 48 01 1024x682 Photo 2026 09 21 11 48 02 1024x682 Photo 2026 09 21 11 48 03 1024x682 Photo 2026 09 21 11 48 04 1024x682

You missed