ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ លោកនាយការិយាល័យសុខាភិបាល ដែលបានវះកាត់ក្រួសក្នុងប្រម៉ាត់!

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី និង លោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ គង់ ចាន់ថន នាយការិយាល័យសុខាភិបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានវះកាត់ក្រួសក្នុងប្រម៉ាត់ដោយជោគជ័យ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ហើយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃ មន្ទីរភស្តុភារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៣,៤៣០,០០០រៀល, ទឹកសុទ្ធ ភេសជ្ជៈ ០៦កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាលផងដែរ៕

Photo 2024 04 30 17 56 57 1 Photo 2024 04 30 17 57 01 Photo 2024 04 30 17 57 02 Photo 2024 04 30 17 57 05 Photo 2024 04 30 17 57 07

You missed