ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់

ខេត្តកណ្តាល៖ ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ ទទឹង ១០ម៉ែត្រកម្រាស់ ០.២ម៉ែត្រ រួចនឹងបន្តអ៊ុតកៅស៊ូAC កម្រាស់ ០.០៥ម៉ែត្រពីលើទៀត ស្ថិតនៅក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតី លោកជំទាវ អ៊ុក ម៉ាលី សមាជិកគណៈកម្មការទី២ ព្រឹទ្ធសភា ឯកឧត្តម ឈៀង ស៊ីដារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម-លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសម្តែងនូវកាត្រេកអរ សប្បាយរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយជំរុញឱ្យមានការអភិវឌ្ឍឈានឡើង និងផ្តល់សារៈសំខាន់សម្រាប់បម្រើឱ្យផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា ផ្លូវមួយខ្សែនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផ្ទាល់ និងជុំវិញតំបន់នេះផងដែរ នៅពេលផ្លូវនេះបានស្ថាបនារួចរាល់ជាស្ថាពរ នឹងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់នេះ កាន់តែរីកចម្រើនបានមួយកម្រិតថែមទៀត ទាក់ទាញអ្នកវិនិយោគ បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្មផ្សេងៗ បង្កើតឱ្យមានសុខដុមរូបនីយកម្មកាន់តែល្អប្រសើរឡើងថែមទៀត។
បន្ថែមពិនិត្យលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធ ត្រូវចុះមកត្រួតពិនិត្យបន្ថែមទៀតដើម្បីសិក្សាអំពីគម្រោងធ្វើផ្លូវក្នុងតំបន់នេះ ឱ្យកាន់តែច្រើនខ្វាត់ខ្វែងថែមទៀត ពីព្រោះផ្លូវកាន់តែច្រើនគឺកាន់តែល្អ ដើម្បីជួយជំរុញដល់សេដ្ឋកិច្ចផង ជួយកាត់បន្ថយពេលវេលាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើង បញ្ជៀសការកកស្ទះ ជាពិសេសជួយសម្រួលក្នុងករណីមានគ្រោះអាសន្នផ្សេងៗ ដូចជាគ្រោះអគ្គីភ័យជាដើម។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណី scam online ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះជួលអគារជួលផ្សេងៗ មុនពេលដាក់ជួលសូមពិនិត្យឯកសារបានត្រឹមត្រូវត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចឱ្យបានដឹងឮ ចៀសវាងជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើស scam online ដោយមិនដឹងខ្លួន មួយវិញទៀតសូមឧស្សាទៅត្រួតពិនិត្យអំពីស្ថានភាពកន្លែងដែលជួល ករណីសង្ស័យត្រូវរាយការណ៍មកកាន់សមត្ថកិច្ចឱ្យបានទាន់ពេលវេលា។
710848213 1314035870904752 6026962270416844427 N 1024x683 710782187 1314035924238080 3674696207298870459 N 1024x683 710827297 1314035987571407 1504011941214609995 N 1024x683 710799474 1314036064238066 3028678443541049738 N 1024x683 717909049 1314036124238060 7486886512716689680 N 1024x683 710799769 1314036194238053 4785910883328404930 N 1024x683 710781902 1314036274238045 6766467152956942307 N 1024x683 715375958 1314036330904706 4986579242220073810 N 1024x683 718221448 1314036387571367 7574835754867413199 N 1024x683 710827586 1314039034237769 743852920675462381 N 1024x683 710827292 1314039084237764 8321057057620303960 N 1024x683 710799631 1314039374237735 5749349955188278240 N 1024x683 715059936 1314039460904393 4600269870529310437 N 1024x683 710827438 1314039560904383 2237968174199481951 N 1024x683 710595577 1314039640904375 5896164892678364611 N 1024x683 710782170 1314039697571036 2908602348044393546 N 1024x683 715450589 1314039780904361 1156476175719232249 N 1024x683 715494648 1314039837571022 5632428941939925392 N 1024x683 710059374 1314039897571016 8050102639373782370 N 1024x683 710478453 1314040500904289 269950627809425755 N 1024x683 710827314 1314040574237615 1244278111537870718 N 1024x683 715436124 1314049044236768 5079942509761943427 N 1024x683 717973413 1314049087570097 6208679891306158300 N 1024x683 710782089 1314049170903422 1017329174250057976 N 1024x683 715508563 1314049240903415 2148299062365288935 N 1024x683 710782008 1314040727570933 719850717137272335 N 1024x683 715239323 1314040660904273 1840728744433126787 N 1024x683 718138668 1314040814237591 2565576880161585641 N 1024x683 711115492 1314040880904251 5296106188810076200 N 1024x683

You missed