លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ១គ្រួសារ​ដែលកំពុងសម្រាកព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួននៅផ្ទះកូនស្រី​ ត្រូវជាឪពុកបង្កើត លោក ផុន សង្ហា វីរៈកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ…

ខេត្តកំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​

នាព្រឹកថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០២៦​​ ក្រោម​ស្មារតី​មនុស្សធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ (ស.ស.យ.ក. កំពង់ស្ពឺ) បានអញ្ជើញបន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ១គ្រួសារ​ មានឈ្មោះ ធូ ប៊ុនណា ភេទប្រុស អាយុ៦៥ឆ្នាំ ដែលត្រូវជាឪពុកបង្កើត លោក ផុន សង្ហា វីរៈកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ ដែលកំពុងសម្រាកព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួន នៅផ្ទះកូនស្រី ផុន ស្រីភួង​ ស្ថិតក្នុងភូមិច្រក ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ឆ្លៀត​នាពេលនោះ​ដែរ​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសំណាក់​​ ឯកឧត្តម នាយឧត្តម​សេនីយ៍​​​ សៅ​​​ សុខា​​​ និង​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​​​​ ​អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​ ជូនចំពោះ​​​​ លោក​ ធូ ប៊ុនណា ដែលត្រូវជាឪពុកបង្កើត លោក ផុន សង្ហា វីរៈកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ ដែលកំពុងសម្រាកព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួននៅផ្ទះកូនស្រី​​ និងបានជូនពរឲ្យគាត់ឆាប់ជាសះស្បើយផងដែរ។

ជា​ទឹកចិត្ត​សប្បុរស​ លោក​​​ឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង ស្រ៊ុន មេបញ្ជាការ បាន​​ឧបត្ថម្ភ​ជាថវិកា ចំនួន​ ៤០០,០០០រៀល​​​ និងសម្ភារគ្រឿងឧបភោគ​បរិភោគ​
មួយចំនួនរួមមាន(អង្ក ២បាវ,មី ២កេះ,ទឹកសុទ្ធ ២កេះ,ទឹកផ្លែឈើ ២កេះ,ទឹកត្រី ២យួរ,ទឹកស៉ីអ៉ីវ ២យួរ​​ និងត្រីខ២យួរថែមទៀតផង៕

ជាចុងក្រោយ​ លោក​ ធូ ប៊ុនណា ​​​​ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និង​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដែលបានចំណាយពេលមក ចុះ​សួរសុខទុក្ខក្រុមគ្រួសាររបស់គាត់នាពេលនេះ និងបានជូនពរជ័យសេរីមង្គលដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Photo 2026 01 16 16 03 50 1024x682 Photo 2026 01 16 16 03 53 1024x682 Photo 2026 01 16 16 03 54 1024x682 Photo 2026 01 16 16 03 56 1024x682 Photo 2026 01 16 16 03 56 2 1024x683 Photo 2026 01 16 16 03 57 1024x682 Photo 2026 01 16 16 04 00 1024x682 Photo 2026 01 16 16 04 01 1024x682 Photo 2026 01 16 16 04 03 1024x682 Photo 2026 01 16 16 04 05 1024x682 Photo 2026 01 16 16 04 06 682x1024 Photo 2026 01 16 16 04 08 1024x682 Photo 2026 01 16 16 04 09 1024x682 Photo 2026 01 16 16 04 11 1024x682 Photo 2026 01 16 16 04 13 1024x682 Photo 2026 01 16 16 04 15 1024x682 Photo 2026 01 16 16 04 17 1024x682 Photo 2026 01 16 16 04 19 1024x682 Photo 2026 01 16 16 04 20 1024x682 Photo 2026 01 16 16 04 21 1024x682 Photo 2026 01 16 16 04 22 682x1024 Photo 2026 01 16 16 04 24 1024x682 Photo 2026 01 16 16 04 28 682x1024 Photo 2026 01 16 16 04 37 1024x682 Photo 2026 01 16 16 04 45 1024x914 Photo 2026 01 16 16 04 47 1024x682 Photo 2026 01 16 16 04 55 1024x682 Photo 2026 01 16 16 04 57 1024x682 Photo 2026 01 16 16 05 01 1024x682 Photo 2026 01 16 16 05 04 1024x682 Photo 2026 01 16 16 05 09 1024x768

You missed