ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារ ចុះពិនិត្យមើលការស្ថាបនាផ្លូវមួយខ្សែប្រវែង១៣០០ម៉ែត្រ នៅភូមិព្រៃឈើទាល និងភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង១៣០០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិព្រៃឈើទាល ដែលឆ្លងកាត់ នៅភូមិព្រៃឈើទាល និងភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងថ្ងៃចុះពិនិត្យនោះផងដែរ ដោយមានការអញ្ជើញអមដំណើរពី លោក ប៉ែន ប្រុស អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត លោក អ៊ឹម វីរ: សមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងសហការី បានដឹកនាំក្រុមការងារចុះពិនិត្យមើលក្នុងការស្ថាបនាផ្លូវ១ខ្សែនេះ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ។
ការចុះពិនិត្យមើលផ្លូវក្រាលគ្រួសក្រហមខាងលើនេះ គឺចាប់ពីចុងភូមិព្រៃឈើទាល រហូតដល់ ផ្លូវបារាំងចាស់ និងមួយផ្នែកទៀតចាក់ទៅភ្ជាប់គ្នាជាមួយភូមិអង្គរំដួល ការស្ថាបនាផ្លូវគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមបណ្ឌិត ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល ជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត។
ការស្ថាបនានេះ គឺយោងតាមការសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងឃុំ អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដែលបានធ្វើដំណើរចរាចរណ៍លើផ្លូវនេះ ដើម្បីដឹកដំណាំកសិផលចេញពីស្រែចម្ការ ទៅលក់នៅទីផ្សារផ្ទាល់តែម្តង ដោយពិនិត្យឃើញថាផ្លូវនេះ ពីដើមឡើយពុំមានផ្លូវ មានតែស្នាមដានកង់រទេះគោ ដែលប្រជាពលរដ្ឋធ្វើដំណើរជារៀងរហូតមក ដោយមានការស្នើសុំមក ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ឯកឧត្តមបណ្ឌិត បានឲ្យក្រុមការងារដឹកនាំដោយលោក អ៊ឹម វីរៈ សមាជិកក្រុមការងារ ចុះពិនិត្យ និងស្ថាបនាផ្លូវនេះជូនប្រជាពលរដ្ឋជាបន្ទាន់។
បច្ចុប្បន្នផ្លូវនេះបានធ្វើរួចរាល់មានប្រវែង ៨០០ម៉ែត្រ រួចរាល់ជាស្ថាពរហើយ ដោយមានការចូលរួម និងសម្របសម្រួលពីអាជ្ញាធរដែនដីមាន ភូមិ ឃុំ ស្រុក ជាពិសេសគឺ លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ ដែលខិតខំប្រឹងប្រែងសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ បានស្ម័គ្រចិត្តបរិច្ចាកដីដែលត្រូវធ្វើផ្លូវចំណីផ្លូវដែលចំពីមុខក្បាលដីរបស់ពួកគាត់ គឺគាត់រីករាយ និងអបអរសាទរជាខ្លាំង។
ជាចុងក្រោយក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃឃើញថាប្រជាពលរដ្ឋបានធ្វើដំណើរ និងដឹកដំណាំកសិផលជាច្រើនយកមកលក់នៅទីផ្សារ នៅទីរួមស្រុកអង្គរជ័យ ក៏ដូចជាទៅស្រុកផ្សេងៗទៀត ប្រជាពលរដ្ឋនៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តមបណ្ឌិត ភឺន ផល្លា ដែលបានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្លូវ១ខែ្សនេះជាចំណងដៃដ៏ថ្លៃថ្លាបំផុត សម្រាប់ពួកគាត់ដែលអនុវត្តន៍មានពាក្យថា “មានផ្លូវ មានភ្លើង មានទឹក គឺមានក្តីសង្ឃឹម”។
ប្រជាពលរដ្ឋទាំងអស់ បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលា និងថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា និងក្រុមការងារទាំងអស់ សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន គណបក្សប្រជាជនកម្ពុជា មិនសន្យា តែថា គឺធ្វើជូនប្រជាពលរដ្ឋទាន់ពេលវេលា៕
615149927 122194221638346981 5520061249566127706 N 1024x768 613625793 122194221278346981 4565282359357240431 N 1024x768 615540688 122194221464346981 8351460931217903397 N 1024x576 614887160 122194221554346981 769515435171578941 N 1024x768 615172173 122194221572346981 2404562277131747717 N 1024x768 615076024 122194221386346981 7844882474127669363 N 1024x768 615451163 122194221422346981 1376883289197839166 N 1024x768 615198946 122194221290346981 5459132849400007098 N 1024x768 615479132 122194221314346981 3922249713197347756 N 1024x768

You missed