លោកវរសេនីយ៍ឯក ហុង ម៉េងហួត បានអញ្ជើញដឹកនាំកម្លាំងជំនាញចូលរួមស្តាប់ការប្រជុំតាមប្រពន្ធ័(Video Conference)ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន​​​​…

ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ នារសៀលថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥​​នេះ លោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង និងជានាយសេនាធិការ បានអញ្ជើញដឹកនាំកម្លាំងជំនាញចូលរួមស្តាប់ការប្រជុំតាមប្រពន្ធ័(Video Conference)ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ស្តីអំពីកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ និងពិធីជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន កម្ពុជា-វៀតណាម លើកទី២ និងលំហាត់សុខាភិបាលយោធារួមគ្នារវាងកងទ័ពទាំងពីរ​ ។ដោយមានការចូលរូមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកនាយការិយាល័យផែនការប្រតិបត្តិការ និងលោកមេបញ្ជាការកងអនុសេនាធំចល័តចូលរួមផងដែរ​​ ស្ថិតនៅក្នុងសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕ Photo 2025 11 04 08 01 02 2 Photo 2025 11 04 08 01 03 Photo 2025 11 04 08 01 04 Photo 2025 11 04 08 01 04 2 Photo 2025 11 04 08 01 05 Photo 2025 11 04 08 01 06 Photo 2025 11 04 08 01 07 Photo 2025 11 04 08 01 08 Photo 2025 11 04 08 01 08 2

You missed