អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល
ខេត្តកណ្តាល៖ អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ស្រទាប់មហាជន សិស្សានុសិស្សយុវជនមន្ត្រីរាជការ តាមខ្លឹមសារ នៃបទបញ្ជាលេខ 0២ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដើម្បីរួមគ្នារក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។
នេះជាការជំរុញរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ដោយមានកាយចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹក ដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានស្រាវជ្រាវ ក្នុងករណីផលិតបារីដោយគ្មានច្បាប់អនុញ្ញាត ជាពិសេសគឺការផលិតបារីក្លែងក្លាយក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នា ដើម្បីចាត់វិធានការបង្ក្រាបទីតាំងផលិតបារីដែលគ្មានច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយក៏បន្តតាមដានត្រួតពិនិត្យជាប្រចាំចំពោះទីតាំងផលិតបារីដែលមានច្បាប់អនុញ្ញាតផងដែរ ដោយណែនាំកុំឱ្យផលិតម៉ាក់ខុសពីច្បាប់ដែលបានអនុញ្ញាត្តិ ករណីមិនអនុវត្តតាមត្រូវតែមានវិធានការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវបន្តខិតខំរួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធonlineឱ្យអស់ពីមូលដ្ឋាន ពីព្រោះកិច្ចការនេះគឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុត សម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំផងដែរដល់អាជ្ញាធរក្រុង-ស្រុកមន្ទីរពាក់ព័ន្ធ ត្រូវគិតគូរអំពីបញ្ហាប្រឈមនានា នៅពេលដែលទឹកស្រកទៅវិញ ត្រូវគិតគូរអំពីការគ្រប់គ្រង់ទឹកទុកសម្រាប់ធ្វើកសិកម្ម ត្រូវត្រៀមជួយគាំទ្រដល់ប្រជាកសិករក្នុងការដាំដុះ និងការងារទប់ស្កាត់ការបាក់ច្រាំងជាដើម។
571177737 1138840691757605 4347813032950017008 N 571319301 1138840675090940 5963567281568349824 N 571234450 1138841548424186 2932891834636780783 N 561712114 1138840821757592 2652172232844464788 N 566248586 1138841855090822 1944119189523853791 N 571254135 1138841651757509 7161324365869599537 N 571025917 1138841085090899 3287707774426861259 N 560429951 1138841735090834 4248256171684036589 N 569935121 1138841558424185 755455678471389188 N 566228012 1138841578424183 7153036513933968241 N

You missed