ក្រៅពីសាលារៀន សហគមន៍ សង្គមជាតិ និងពិភពលោក ក៏ជាថ្នាក់រៀនសម្រាប់ប្អូនៗ ទាំងអស់គ្នា

ប្រសាសន៍ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងពិធីសំណេះណាលជាមួយសិស្សជាប់និទ្ទេស A នៅខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ៖ ក្រៅពីសាលារៀន សហគមន៍ សង្គមជាតិ និងពិភពលោក ក៏ជាថ្នាក់រៀនសម្រាប់ប្អូនៗ ទាំងអស់គ្នាមានចំណេះដឹង បញ្ញា និងវិជ្ជាជីវៈ មិនទាន់គ្រប់គ្រាន់នោះទេ សម្រាប់គុណភាពនៃខ្សែជីវិតជាក់ស្តែងនៅក្នុងសង្គមជាតិ ប្អូនៗត្រូវមានសុជីវធម៌ សីលធម៌ គុណធម៌ ចរិយាមារយាទ អត់ធ្មត់តស៊ូព្យាយាម ជម្នះរាល់ការលំបាក និងដាក់គោលដៅឱ្យបានជាក់លាក់ទើបអាចធ្វើឱ្យជីវិតអាចដើរលើផ្លូវមួយទៅកាន់អនាគតបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ដើម្បីរត់ប្រណាំងជាមួយនឹងពិភពលោកបច្ចុប្បន្ន ការយល់ដឹងអំពីប្រព័ន្ធបញ្ញាសម្បនិម្មិត(AI) បន្ថែម លើបញ្ញាធម្មជាតិ គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ដែលសាលារៀនកម្ពុជា ត្រូវតែមាននិងសិស្សកម្ពុជាត្រូវក្តាប់ជាប់។

Photo 2025 10 18 13 00 43 Photo 2025 10 18 13 00 44 Photo 2025 10 18 13 00 46 Photo 2025 10 18 13 00 46 2 Photo 2025 10 18 13 00 48 Photo 2025 10 18 13 00 50 Photo 2025 10 18 13 00 51 Photo 2025 10 18 13 00 52 Photo 2025 10 18 13 00 53 Photo 2025 10 18 13 00 54

You missed