លោក ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួសុខទុក្ខដោយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ កុមារី រឹម ស្រីនាត ជីវភាពខ្វះខាត ពិការជើងហើយ កំពុងមានជំងឺគ្រុនឈាម ហើយកំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់(ICU) នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួសុខទុក្ខដោយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ កុមារី រឹម ស្រីនាត អាយុ ១២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំង់ស្ពឺ ដែលគ្រួសាររបស់កុមារី មានជីវភាពខ្វះខាត និងកំពុងជួបការលំបាក ដោយគ្មួយស្រីពិការជើងខាងស្តាំង និងបច្ចុប្បន្នក៏មានជំងឺគ្រុនឈាម ហើយកំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់(ICU) នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

នាពេលនោះដែរ ដោយមើលឃើញជាក់ស្តែងអំពីស្ថានភាពក្មួយស្រី ដែលកំពុងជួបការលំបាក និងមានជីវភាពភាពខ្វះខាតជាខ្លាំងផងនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានឧបត្ថម្ភជាថវិការចំនួន១,០០០,០០០រៀល(មួយលានរៀល) ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន៖
អង្ករ ១ប៉ាវ,ទឹកក្រូច ១កេស,មី ១កេស និងទឹកបរិសុទ្ធ ១កេសថែមទៀតផងដែរ។ ជាការយកចិត្តទុកដាក់និងព្រួយបារម្មណ៏ចំពោះក្នួយស្រី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានផ្តាំផ្ញើបន្ថែមដល់លោកគ្រូ-អ្នកគ្រូពេទ្យ សូមឲ្យជួយយកចិត្តទុកដាក់ដល់ក្មួយស្រីដែលកំពុងសម្រាក់ព្យាបាលនៅទីនេះបន្ថែមទៀត និងបានបញ្ជាក់ថាប្រសិនបើមានការងារសំខាន់និងចាំបាច់បន្ទាន់សូមរាយការណ៍ដល់ក្រុមការងារ ដើម្បីឲ្យក្រុមការងារជួយសម្របស្រួលផងដែរ។

សូមបញ្ចាក់ផងដែរថា តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន លោកស្រី សុទ្ធ ទីន អាយុ៤៥ឆ្នាំ ដែលមានជីវភាពខ្វះខាត ទីទល់ក្រ ជួបការលំបាក បច្ចុប្បន្នរស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាស្រ្តីមេម៉ាយ ហើយទទួលបន្ទុកចិញ្ចឹមកូន ៣នាក់ និងក្មួយ ១នាក់៖មានឈ្មោះ រីម សៅលីម ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវជាកូន ពិកាជើងម្ខាង,ឈ្មោះ រីម ស្រីល័ក្ខ ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវជាកូន កំពុងបន្តការសិក្សានៅវិទ្យាស្ថានកំពង់ស្ពឺ,ឈ្មោះ រីម ស្រីនាត ភេទស្រី អាយុ ១២ឆ្នាំ ត្រូវជាកូន ពិកាជើងម្ខាងនិងកំពុងមានជំងឺគ្រុនឈាមសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងក្នួយស្រីម្នាក់ទៀតមានឈ្មោះ នី នីត ភេទប្រុស អាយុ ២៥ឆ្នាំ (ជាកូនកំព្រា ម្ដាយ និងឪពុក) ពិតជាគួរអោយអាណិតអាសូរណាស់៕

ជាការពិតណាស់ អំពើសប្បុរសធម៌បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាព ក្រីក្ររបស់ទុរគតជននៅក្នុងសង្គម ដោយសារតែនៅក្នុងសង្គមនីមួយៗ តែងតែមានមនុស្សជួបការលំបាក កម្សត់កម្រនៅក្នុងជីវិត ហើយការរស់នៅប្រចាំថ្ងៃមនុស្សយើងម្នាក់ៗតែងមានស្ថានភាពឬកម្រិតជីវភាពរស់នៅខុសៗគ្នាផងដែរ។

Photo 2025 10 14 11 50 26 Photo 2025 10 14 11 50 30 Photo 2025 10 14 11 50 19 Photo 2025 10 14 11 50 22 Photo 2025 10 14 11 50 28 Photo 2025 10 14 11 53 58 Photo 2025 10 14 11 50 26 2 Photo 2025 10 14 11 50 45 Photo 2025 10 14 11 50 33 Photo 2025 10 13 16 50 26 Photo 2025 10 14 12 31 19

You missed