រដ្ឋបាលខេត្តកណ្ដាល សូត្រមន្ត រាប់បាត្រ និងបង្សុកូល ក្នុងពិធីបុណ្យកាន់បិណ្ឌ១៣ នៅវត្តសិរីបន្ទាយដែក ស្រុកកៀនស្វាយ
ខេត្តកណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ឯកឧត្ដម សមាជិករដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត រាប់បាត្រ បង្សុកូល ក្នុងពិធីបុណ្យកាន់បិណ្ឌ១៣ នៅវត្តសិរីបន្ទាយដែក ស្ថិតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បន្ទាប់ពីធ្វើកិច្ចគោរពបូជា ផ្កា ទៀន ធូប ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌​ព្រះសម្មាសាម្ពុទ្ធរួច ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានវេរប្រគេននូវទ័យទានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្តិ ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យ ជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូល សូមទទួលបាននូវមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និង បដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។
បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ថ្នាក់ដឹកនាំខេត្តកណ្ដាល និងប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង សក្ការបូជា និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគ បច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។
ជាមួយគ្នានេះដែររដ្ឋបាលខេត្តកណ្ដាល បាននាំយកនូវទេយ្យទានប្រគេនដល់ព្រះសង្ឃនូវ៖ អង្ករ ១៥០០ គីឡូ, ទឹកសុទ្ធ ២០ កេស, ភេសជ្ជៈ ១០ កេស, មី ១០ កេស, ប្រេងខ្យង ០៥ យួរ, ទឹកត្រី ១០ យូរ, ទឹកស៊ីអីវ ១០ យូរ, តែ ៥ គីឡូ, ទឹកដោះគោ ១ កេស, ស្ករស ១ បាវ និងបច្ច័យកសាង ៨០ លានរៀល ព្រមទាំងប្រគេនព្រះសង្ឃក្នុងវត្ត ចំនួន ២៧អង្គ ក្នុង១អង្គ បច្ច័យ១០ម៉ឺនរៀល និងស្កាដក់១ លោកតាអាចារ្យ ៣នាក់ ម្នាក់ៗ ថវិការ ១០ម៉ឺនរៀល និងលោកយាយ លោកតា គណៈកម្មាធិការវត្ត ៥០នាក់ ម្នាក់ៗ ថវិការ ២ម៉ឺនរៀល។

548829479 1106776678297340 763048931481002220 N 1024x683 548083036 1106777508297257 4209664400580567657 N 1024x682 548792791 1106777844963890 8847500160042439396 N 1024x682 549094879 1106778141630527 1678573464431343502 N 1024x682 549033502 1106776881630653 5521605878590630527 N 1024x683 514248528 1106777324963942 2408459423288692056 N 1024x683 547411192 1106777344963940 4273721355847987050 N 1024x682 549922073 1106777948297213 4591967355655773060 N 1024x682 548444613 1106777744963900 1192697550090754486 N 1024x683 548506198 1106776668297341 3592966628934513376 N 1024x683 550234946 1106777974963877 4980681472344180663 N 1024x683 549556283 1106777894963885 7675839380450754975 N 1024x682 547735838 1106776894963985 8762769970850434113 N 1024x682 550056500 1106778181630523 946574887480493952 N 1024x682 548278108 1106776811630660 3756053884612655688 N 1024x682 548219069 1106777234963951 2708941023639462857 N 1024x682 550563339 1106777101630631 2866341774358619635 N 1024x682 550205505 1106777351630606 7416718998493920261 N 1024x682 547037028 1106776698297338 5180794777907283670 N 1024x682 550564664 1106778021630539 4561633729983626346 N 1024x682 550224783 1106778218297186 568876449270757172 N 1024x683 548773666 1106777084963966 3927653480969855798 N 1024x683 515502807 1106778051630536 6622285602412005800 N 1024x682 548029029 1106776948297313 668054361193907190 N 1024x682 547508981 1106777884963886 1701261561129511459 N 1024x682 រដ្ឋបាលខេត្តកណ្ដាល សូត្រមន្ត រាប់បាត្រ និងបង្សុកូល ក្នុងពិធីបុណ្យកាន់បិណ្ឌ១៣ នៅវត្តសិរីបន្ទាយដែក ស្រុកកៀនស្វាយ 547380039 1106777241630617 6874673714684047560 N 1024x683

You missed