លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តា ក្រុង-ស្រុក ធ្វើការចុះចែកនូវខិតប័ណ្ណ នាមប័ណ្ណ និងស្ទីកគរ លេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់(Hote Line)1292 ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ!!!

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គជ័យ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបន្តចុះផ្សព្វផ្សាយតាមមូលដ្ឋាន ព្រមទាំងបានចែកនូវខិតប័ណ្ណ នាមប័ណ្ណ និងស្ទីកគរលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292(Hote Line)របស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងឧដុង្គម៉ែជ័យ ចំនួន ៥សង្កាត់ និងភូមិសាស្ត្រស្រុកសំរោងទង ដោយបានបិទនៅតាមសាលារៀន មន្ទីរពេទ្យ តាមផ្សារតូបលក់មាស សាខាវីងវេរលុយ ហាងលក់ទូរស័ព្ទ តូបលក់ដូរផ្សេងៗ ស្ថានីយ៍ផ្គត់ផ្គង់ប្រេងឥន្ធនៈ ភោជនីយដ្ឋាន និងកន្លែងផ្សេងៗទៀត -ល-។

បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ហើយត្រូវការ អន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់(HoteLine)1292 (ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង)ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram,WhatsApp,CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺយើងខ្ញុំ ក៏សូមអព្យាស្រ័យផងដែរចំពោះបងប្អូនប្រជាពលរដ្ឋណាដែលពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារកងរាជអាវុធហត្តយើងអី គឺដើម្បីទុកពេលវេលាឲ្យក្រុមការងាររបស់យើងខ្ញុំ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ។

Photo 2025 08 23 07 09 04 Photo 2025 08 23 07 09 06 Photo 2025 08 23 07 09 31 Photo 2025 08 23 07 10 35 Photo 2025 08 23 07 10 21 Photo 2025 08 23 07 09 06 2 Photo 2025 08 23 07 09 27 Photo 2025 08 23 07 09 07 Photo 2025 08 23 07 10 29 Photo 2025 08 23 07 10 41 Photo 2025 08 23 07 09 36 Photo 2025 08 23 07 09 11 Photo 2025 08 23 07 10 27 Photo 2025 08 23 07 10 43 Photo 2025 08 23 07 09 39 Photo 2025 08 23 07 09 14 Photo 2025 08 23 07 10 23 Photo 2025 08 23 07 10 45 Photo 2025 08 23 07 09 41 Photo 2025 08 23 07 09 16 Photo 2025 08 23 07 10 25 Photo 2025 08 23 07 10 46 Photo 2025 08 23 07 09 43 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តា ក្រុង-ស្រុក ធ្វើការចុះចែកនូវខិតប័ណ្ណ នាមប័ណ្ណ និងស្ទីកគរ លេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់(Hote Line)1292 ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ!!! Photo 2025 08 23 07 10 31 Photo 2025 08 23 07 09 44 Photo 2025 08 23 07 11 07 Photo 2025 08 23 07 10 33 Photo 2025 08 23 07 09 20 Photo 2025 08 23 07 09 47 Photo 2025 08 23 07 09 47 2 Photo 2025 08 23 07 09 22 Photo 2025 08 23 07 10 19 Photo 2025 08 23 07 10 39 Photo 2025 08 23 07 10 38

You missed