លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០រៀលនិងសម្ភារៈគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ រួមនិងសប្បុរសជនចិត្តធម៌ នាំយកនូវថវិកា និងសម្ភារៈ​​​គ្រឿងឧបភោគ បរិភោគ ប្រគល់ជូន រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាល​​​​និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ស្ពឺ។រួមមានដូចជា:ថវិការចំនួន ១០,០០០,០០០រៀល(ដប់លានរៀល),ទឹកសុទ្ធកម្ពុជាចំនួន១០០កេស និងមីជាតិចំនួន១០០កេស ដើម្បីចូលរួមចំណែកជូនដល់វីរកងទព័ដែលកំពុងឈរជើងជួរមុខ និងជនភៀសសឹកផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ​​​ បានមានប្រសាសន៍ថា ស្មារតីជាតិនិយមបានផុសផុលឡើងយ៉ាងខ្លាំងក្លាជាទីបំផុតនៅទូទាំងខេត្តកំពង់ស្ពឺ នេះបញ្ជាក់ឱ្យឃើញថាស្មារតីសាមគ្គីជាតិឯកភាពជាតិ។ផលវិបាកនៃជម្លោះប្រដាប់អាវុធនាំមកនូវការខូចខាតច្រើនជាង ការខូចខាតរាងកាយទៅទៀត។ ជម្លោះនេះបន្សល់ទុកនូវរបួស ស្នាមផ្លូវចិត្ត វិបត្តិមនុស្សធម៌ និងទំនួលខុសត្រូវរបស់ជាតិដ៏ ស្មុគស្មាញ។ នៅពេលនេះ ប្រទេសកម្ពុជាស្ថិតនៅលើ ចំណុចប្រសព្វដ៏សំខាន់មួយដែលកម្លាំង ឯកភាព និងផែនការ យុទ្ធសាស្ត្រត្រូវតែដឹកនាំផ្លូវយើងដើម្បីឆ្ពោះទៅមុខ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងសប្បុរសជន ដែលបាននាំបគ្រឿងឧបភោគបរិភោគ ថវិកា និងសូមជូនពរជួបប្រទះតែនឹងពុទ្ធបរបួនប្រការ គឺអាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Photo 2025 08 04 06 20 06 1024x682 Photo 2025 08 04 06 20 07 1024x682 Photo 2025 08 04 06 20 07 2 1024x682 Photo 2025 08 04 06 20 09 682x1024 Photo 2025 08 04 06 20 10 682x1024 Photo 2025 08 04 06 20 12 1024x682 Photo 2025 08 04 06 20 13 1024x682 Photo 2025 08 04 06 20 14 1024x682 Photo 2025 08 04 06 20 15 1024x682 Photo 2025 08 04 06 20 16 1024x682 Photo 2025 08 04 06 20 19 1024x682 Photo 2025 08 04 06 20 19 2 1024x682 Photo 2025 08 04 06 20 20 1024x682 Photo 2025 08 04 06 20 21 1024x682 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០រៀលនិងសម្ភារៈគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ Photo 2025 08 04 06 20 23 1024x682

You missed