គ្រឿងញៀន ជាង២គីឡូក្រាម និងមនុស្ស៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការបង្ក្រាប និងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ….

ក្នុងមួយរយៈថ្មីៗនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ជាបន្តបន្ទាប់ (ជុងមិនដែលភ្លេចកុកទេ មានតែកុកទេដែលភ្លេចជុង)

ជាក់ស្តែងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៨:១០នាទី នៅចំណុចផ្លូវជាតិលេខ៤៤ គីឡូម៉ែត្រលេខ០៥ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោក វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ឃាន ម៉េងលៀង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ។

កាលពីវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ លោក វរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ឈ្មោះ កែវ សុធា ហៅ ឌី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ ជា សំណាង ហៅ ដុំថ្ម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៨:១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៤៤ គីឡូម៉ែត្រលេខ០៥ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ដោយចាប់យកវត្ថុតាងរួមមាន : គ្រឿងញៀន សរុបចំនួន៥៥កញ្ចប់ ទម្ងន់ ២០៧៣,២៦ក្រាម (ក្នុងនោះ ក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់ ទម្ងន់១៦៩៣,០១ក្រាម, គ្រឿងញៀន កញ្ចប់សញ្ញារូបសេះក្រហម អក្សរសម្គាល់ FERRARI ចំនួន៤២កញ្ចប់ ទម្ងន់ ៣៧៨,៥៤ក្រាម, គ្រឿងញៀន ប្រភេទ K ចំនួន០២កញ្ចប់ ទម្ងន់ ១,៧១ក្រាម) រថយន្ត ចំនួន០២គ្រឿង, ទូរស័ព្ទ ចំនួន០៥គ្រឿង, កាំភ្លើងដែកកេះ ចំនួន០១ដើម, ប្រាក់រៀល ចំនួនដប់បីម៉ឺនរៀល ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕

Photo 2025 05 26 12 58 19 Photo 2025 05 24 16 28 25 2 Photo 2025 05 24 16 28 24 Photo 2025 05 24 16 28 20 3 Photo 2025 05 24 16 28 20 2 Photo 2025 05 24 16 28 20 Photo 2025 05 26 12 33 56 2 Photo 2025 05 26 12 33 56 Photo 2025 05 26 12 33 55 2 Photo 2025 05 26 12 33 55 Photo 2025 05 26 12 33 54 2 Photo 2025 05 26 12 33 54 Photo 2025 05 26 12 33 16 2 Photo 2025 05 26 12 33 15 Photo 2025 05 26 12 33 16

You missed