មហាជនហួសចិត្តនឹងភាពមិនប្រក្រតីនៃ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍នៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ចុះថ្លៃតែជាងពីរលានរៀល ស្នើឱ្យឯកឧត្តម អភិបាលខេត្ត ពិនិត្យឡើងវិញ

ខេត្តកំពង់ធំ៖ មហាជនមានការហួសចិត្តជាខ្លាំងចំពោះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ/សង្កាត់ សាកសង់ផ្លូវបេតុងអាមេប្រវែង ៣០០ម៉ែត្រ និងទទឹង ០៥ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន ១៧២,៦៨១,៤៦៥៛ (មួយរយចិតសិបពីរលាន ប្រាំមួយរយប៉ែតសិបមួយពាន់ បួនរយហុកសិបប្រាំរៀល) នៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានត្រឹមតែ៣ក្រុមហ៊ុនប៉ុណ្ណោះបានចូលរួមដេញថ្លៃ ខុសពីគម្រោងដ៏ទៃផ្សេងៗទៀត ដោយគម្រោងនេះត្រូវបានទៅលោក គាត ណាវីន ក្រុមហ៊ុនឈ្មោះ គាត ណាវីន ដេញថ្លៃបានក្នុងតម្លៃទាបជាងគេគឺ ១៧០,១០០,០០០៛ (មួយរយចិតសិបលាន មួយរយពាន់រៀលគត់) ដែលបានចុះត្រឹមតែ ២,៥៨១,៤៦៥៛ (ពីរលាន ប្រាំរយប៉ែតសិបមួយពាន់ បួនរយហុកសិបប្រាំរៀលគត់)។

ដោយសារតែក្នុងគម្រោងដេញថ្លៃ មានភាពមិនប្រក្រតី ចុះត្រឹមតែជាងពីរលានរៀលយ៉ាងដូច្នេះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យ និងស្នើសុំដល់ប្រធានលទ្ធកម្មខេត្ត ជាពិសេស ឯកឧត្តម អភិបាលខេត្តកំពង់ធំ មេត្តាចាត់វិធានការមានប្រសិទ្ធិភាពខ្ពស់ បើកការស៊ើបអង្កេតឡើងវិញ ដើម្បីជៀងវាងមានជនខិលខូចណាមួយ បានប្រើវិធីបន្លំភ្នែក យកថវិកាជាតិទៅចែកគ្នាចាយយ៉ាងរំភើយ ដែលការខាតបង់យ៉ាងធ្ងន់ធ្ងរនោះគឺ រាជរដ្ឋាភិបាលកម្ពុជា។

មហាជនហួសចិត្តនឹងភាពមិនប្រក្រតីនៃ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍នៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ចុះថ្លៃតែជាងពីរលានរៀល ស្នើឱ្យឯកឧត្តម អភិបាលខេត្ត ពិនិត្យឡើងវិញ Photo 2025 05 20 11 24 00 300x225 Photo 2025 05 20 11 24 27 300x225 Photo 2025 05 20 11 24 50 300x225 Photo 2025 05 20 11 25 08 300x225 Photo 2025 05 20 11 25 00 300x225 499029048 1355048068888114 5064939830029403123 N 212x300 498013855 1355048142221440 1320786067963679404 N 212x300 499161275 1355048188888102 7967332837057525380 N 212x300

You missed