សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភសម្ភារៈសំណង់មួយចំនួន ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវសម្ភារៈសំណង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក  តាមរយៈ ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក សម្រាប់កសាងផ្លូវ និងទីធ្លា ចាក់បេតុង នៅក្នុងអង្គភាព ។

នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់ធ្វើឱ្យប្រសើរឡើង និងសម្រួលដល់បងប្អូនកងទ័ពនៅក្នុងអង្គភាព ពិសេស នៅរដូវភ្លៀងធ្លាក់ខាងមុខ ។

Photo 2025 05 12 17 04 33 Photo 2025 05 12 17 04 34 Photo 2025 05 12 17 04 34 2

You missed