លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំអមលាំងបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងយកអំណោយជូនដល់លោកស្រី អ៊ឹម សេរីរ៉ាវីន ដែលមានជីវភាពខ្វះខាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់ក្រុមគ្រួសារ លោក ឆាយ វុត ដោយប្រពន្ធរបស់គាត់ឈ្មោះ អ៊ឹម សេរីរ៉ាវីន បានរលូតកូនក្នុងផ្ទៃ(និងហូរ .ឈ. ជាច្រើនខែ បណ្តាលអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ) ដោយសារមានជីវភាពខ្វះខាត ទីទាល់គ្មានលទ្ធភាព ទើបមិនហានទៅពេទ្យ ធ្វើឲ្យស្ថានភាពជម្ងឺគាត់មានសភាពធ្ងន់ធ្ងរដែលបច្ចុប្បន្នរស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្ន កំពុងតែសម្រាកព្យាបាលផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ស្ថិតក្នុងឱកាសសួរសុខទុក្ខនោះដែរ ដោយមើលឃើញពីតម្រូវការចាំបាច់ លោក ម៉េង ស្រ៊ុន បានជួយសម្របសម្រួលផ្ដល់ឈាម ចំនួន០២ផ្លោក ជួយបង់ថ្លៃពេទ្យអស់ចំនួន ១៨០,០០០រៀល ជួយសម្របសម្រួលដល់ការហូបចុងនូវថវិកា ចំនួន១០០,០០០រៀល និងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានដូចជា ៖ អង្ករ ចំនួន០១បេ,មីជាតិ ចំនួន០១កេស,ភេសជ្ជៈ ចំនួន០១កេស,ទឹកបរិសុទ្ធ ចំនួន០១កេស,ត្រីខ ចំនួន០១កេស,ទឹកស៊ីអ៉ីវចំនួន០១យួរ និងទឹកត្រី ចំនួន០១យួរផងដែរ ។

ជាចុងក្រោយ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំអមលាំង បានផ្តាំផ្ញើដល់ក្រុមការងារឲ្យសហការជាមួយលោកគ្រូពេទ្យ ជួយយកចិត្តទុកដាក់មើលថែ និងតាមដានស្ថានភាពជម្ងឺ បើមានអ្វីមិនស្រួលត្រូវរាយការភ្លាមៗជាបន្ទាន់ ។

Photo 2025 05 06 17 35 25 Photo 2025 05 06 17 35 26 Photo 2025 05 06 17 35 25 2 Photo 2025 05 06 17 35 53 Photo 2025 05 06 17 35 54 Photo 2025 05 06 17 35 55 1 Photo 2025 05 06 17 35 55 2 Photo 2025 05 06 17 35 56 Photo 2025 05 06 17 35 57 Photo 2025 05 06 17 35 58 Photo 2025 05 06 16 52 30 Photo 2025 05 06 16 52 32 Photo 2025 05 06 16 52 32 2 Photo 2025 05 06 16 52 33 Photo 2025 05 06 16 52 34 Photo 2025 05 06 16 52 35 Photo 2025 05 06 16 52 35 2 Photo 2025 05 06 17 33 53

You missed