រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាល ស្តីពីការងារលេខាធិការដ្ឋានរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការងារលេខាធិការដ្ឋានរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលជូនដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីពាក់ព័ន្ធ ដោយបានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម គួច ចំរើន បានវាយតម្លៃខ្ពស់ចំពោះទីចាត់ការរដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនាពេលនេះឡើង ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ក្រុង ស្រុក ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច របៀបរបបការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋានឱ្យបានត្រឹមត្រូវ និងមានគុណភាព។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលជាបន្តបន្ទាប់នារយៈពេលកន្លងមក រាជរដ្ឋាភិបាលបាន ចាត់តាំងសមាជិក សមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង ស្ថាប័ន និងមន្ត្រីរាជការ នៅថ្នាក់ក្រោមជាតិ ឱ្យបង្កើតឡើងនូវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះមកជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្ត កម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់ គោលការណ៍ និងវិធានការនានារបស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋាន សំដៅជួយជំរុញក្នុងការដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន និងជួយចូលរួមកៀរគរធនធានពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផល សង្គម និងការអភិវឌ្ឍនៅមូលដ្ឋាន ឆ្លើយតបបានទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់រដ្ឋបាលខេត្តកណ្តាល រាជរដ្ឋាភិបាលបានចាត់តាំង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលតាមរយៈ សេចក្តីសម្រេច លេខ២២២ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបាន ចេញនូវសេចក្តីសម្រេចបំពេញបន្ថែមចំនួន០៣ បន្ថែមទៀត គឺសេចក្តីសេចក្តីសម្រេចលេខ ០៤ សសរ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤, សេចក្តីសម្រេចលេខ០៥ សសរ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ និងសេចក្តីសម្រេចលេខ១៧១ សសរ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលនាំឲ្យចំនួនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលមានចំនួន៤២០ នាក់ ស្រី៤៧ នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះត្រូវយកចិត្តទុកដាក់ ចូលរួមឱ្យសកម្មក្នុងដំណើរការវគ្គបណ្តុះបណ្តាលជាមួយគ្រូឧទ្ទេស ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន ទទួលបានចំណេះដឹងថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសសូមសិក្ខាកម្មទាំងអស់តាមដានយកចិត្តទុកដាក់ឱ្យបានស៊ីជម្រៅទៅលើមេរៀននីមួយៗ ក្នុងករណីមិនច្បាស់លាស់ ឬមានចម្ងល់ សូមលើកឡើងជាសំណួរ ដើម្បីគ្រូឧទ្ទេសធ្វើការបំភ្លឺបញ្ជាក់បន្ថែម។
480304120 943763021265374 7966014042592941733 N 479692434 943763447931998 8131689596743870620 N 480053190 943763494598660 5426642800083733915 N 475695008 943763551265321 3454061430143701162 N 480160512 943763597931983 4671800656733042877 N 479707430 943763697931973 7272255980021919099 N 480648836 943761117932231 2040522201824539656 N 480694656 943761151265561 7804156702102229109 N 480359049 943761191265557 3843954815996768093 N 480595147 943761247932218 2108926645331835659 N 480675329 943761271265549 1963621899144571466 N 480589146 943761307932212 8300700963460393003 N 480175248 943761341265542 8046604555901601714 N 480483571 943761374598872 6751349052534001781 N 480353478 943761401265536 2421966490198960682 N 480301230 943761427932200 5980219713320922912 N 480439721 943761454598864 4785874382293445113 N 480360330 943761487932194 4722281458581786086 N 480401160 943761517932191 2456937737495762204 N 480688903 943761541265522 5648855736409510251 N 480290235 943761581265518 2078970497014199356 N 480307212 943761607932182 3411470736066324611 N 480430541 943761647932178 1815488254692750599 N 480282959 943761804598829 9084524986447712297 N 480644467 943761857932157 6526933606868366417 N 480440372 943761887932154 3788454287608407053 N 480504708 943761917932151 7736947769628615604 N 480451000 943761954598814 2128112586291883713 N 480032475 943761984598811 521964386026058329 N 480178349 943762024598807 8327207714707157194 N 480334557 943762057932137 7037546053662761130 N 480309179 943762087932134 8599189104733433001 N 480588121 943762124598797 15012727343247648 N 480345889 943762147932128 4617894269963943979 N 480399263 943762184598791 3586001798014448654 N 480476997 943762221265454 7413176446797134663 N 480035925 943762247932118 8155575696598344365 N 480571475 943762284598781 6451895605781191975 N 480297954 943762321265444 5950453468868585614 N 480641996 943762354598774 7891353105188969955 N 480615482 943762381265438 6867954359240874719 N 480276630 943762421265434 7783257777834917772 N 480091570 943762454598764 7341205707066635748 N 480290454 943762494598760 7337997827695910467 N 480663446 943762521265424 2726318012021467945 N 480693169 943762557932087 996448240772938061 N 480581589 943762604598749 5743718965627206339 N 480376225 943762634598746 3044584035741221810 N 480674096 943762674598742 4382964369558136272 N 480704873 943762714598738 2865673916265144894 N 480697948 943762747932068 1067480461918554989 N 480294872 943762784598731 8600230893247080445 N 480431229 943762821265394 3492937208991523003 N 480269589 943762851265391 3640290607761981239 N 480298538 943762877932055 5301221713811354665 N 480282394 943762917932051 969612296245932050 N 480298580 943762944598715 8609630770450521793 N

You missed