អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធី ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៣:៥០នាទី កម្លាំងមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោក វរសេនីយ៍ទោ ណុល ដារ៉ា សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជាង រចនា បានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ស្ថិតនៅភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី១.ឈ្មោះ អុល លីមឆ័ង ភេទប្រុស អាយុ២៨ឆ្នាំ,ទី២.ឈ្មោះ ផុន ម៉ូលីណាឈឺ ភេទប្រុស អាយុ២៥ឆ្នាំ,ទី៣.ឈ្មោះ សំរិទ្ធ ពុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ និងទី៤.ឈ្មោះ ធីម ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ។
ដោយចាប់យកវត្ថុតាងរួមមាន:ម្សៅសរក្រាមសង្ស័យថាសារធាតុញៀនចំនួន ០៣ កញ្ចប់(តូចចំនួន ០២ ធំចំនួន ០១ ),ជញ្ជីងថ្លឹងចំនួន ០១ ,ទូរស័ព្ទចំនួន ០២ គ្រឿង,ម៉ូតូចំនួន ០៤ គ្រឿង,កាំភ្លើងកែឆ្នៃចំនួន ០១ ដើម ,ស្លាកលេខម៉ូតូចំនួន ០១ (កោះកុង 1A-2787),កាំបិទចំនួន ០១ ដើម,ដាវចំនួន ០១ ដើមនិងថង់ច្រក និងឧបករណ៌ប្រើប្រាសគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ៕
477768496 1161959578635450 3392179364501019813 N 479344188 1161959575302117 937776616332408780 N 479927440 1161959585302116 6885909031608828661 N 478887151 1161959338635474 3121638180661715472 N 478911528 1161959438635464 9106835656168552286 N 480093662 1161959495302125 2898560643599585602 N 480163506 1161959341968807 5335301587227824327 N 479557064 1161959345302140 4040287419517332828 N 478391566 1161959348635473 6132273986237331195 N 480109818 1161959395302135 1876082895920868903 N 479732881 1161959361968805 2744816982165308690 N 478860297 1161959351968806 4968833064253115893 N 478064052 1161959528635455 5412114603307297786 N 478512874 1161959465302128 7642699181386298588 N 479244405 1161959405302134 7265861717742714393 N 480207972 1161959605302114 150802282439735543 N

You missed