ឯកឧត្តម ហ៊ុន សុខា ចាត់ក្រុមការងារបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែរប្រវែង ២៣០០ម៉ែត្រ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត ៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានចាត់ក្រុមការងារ សហការជាមួយអាជ្ញាធរមូកដ្ឋាន ចុះពិនិត្យនិងមុននឹងបើកដំណើរការការដ្ឋានផ្លូវលំក្រាលក្រួសក្រហមមួយខ្សែរ ប្រវែង​២៣០០ម៉ែត្រ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត តាមការស្នើសុំរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះក៏មានការចូលរួមស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូល​ដ្ឋាន និងបានជួយកាប់ស្មៅ វល្លិ៍នៅជាប់របង ដើម្បីជាភាពងាយស្រួលក្នុងការដាក់គ្រឿងចក្រធ្វើផ្លូវបានឆាប់រហ័ស។

ប្រជាពលរដ្ឋ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងខ្លាំង នៅពេលដែលមានក្រុមការងារសម្តេចបានចុះមកជួយផ្លូវមួយខ្សែរប្រវែង ២៣០០ម៉ែត្រ នៅភូមិរបស់គាត់នេះ គឺភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។

Photo 2025 01 25 09 21 02

Photo 2025 01 25 09 21 03

Photo 2025 01 25 09 21 06

Photo 2025 01 25 09 21 04

Photo 2025 01 25 09 24 55

Ksh 2025 01 25 02

You missed