ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រពស្រូវ និងបន្តចុះពិនិត្យស្ថានភាព ទីតំាងភូមិសាស្រ្តប្រភពទឹក និងការកាយបង្ហូរទឹកជួយដល់ការខ្វះខាតនូវទឹកធ្វើស្រែប្រាំង នៅស្រុកស្អាង

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យស្ថានភាព ផ្ទៃដីស្រូវប្រាំងប្រមាណជាង ២០០០ហិចតា ស្ថិតក្នុងឃុំចំនួន៣ រួមមានឃុំទឹកវិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលប្រឈមក្នុងការខ្វះខាតទឹក សម្រាប់ស្រោចស្រព ព្រមទាំងជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រពស្រូវ និងបន្តចុះពិនិត្យស្ថានភាព ទីតំាងភូមិសាស្រ្តប្រភពទឹក និងការកាយបង្ហូរទឹកជួយដល់ការខ្វះខាតនូវទឹកធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករ។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា៖ បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹក ថា៖ សម្រាប់ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានធ្វើការដោះស្រាយជូនអោយមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំជូនដល់ប្រជាកសិករទាំងអស់ សូមឱ្យធ្វើស្រែតែម្តង ក្នុងវស្សានេះពីព្រោះបើសិនជាបងប្អូនប្រជាពលរដ្ឋបន្តធ្វើនៅលើកទី២ គឺអាចប្រឈមនឹងការខ្វះទឹកប្រើប្រាស់តែម្តង មិនថាតែស្រោចស្រពដំណាំទេ សូម្បីតែមនុស្ស និងសត្វក៏មិនមានទឹកសម្រាប់ ផឹក និងបរិភោគផងដែរ។
ឯកឧត្តមអភិបាលខេត្ត ព្រមទាំងក្រុមការងារ បានបន្តចុះធ្វើការពិនិត្យ គ្រឿងចក្រ ម៉ាស៊ីនបូមទឹកនៅតាមប្រឡាយនានា ពិសេសប្រឡាយអន្តរឃុំ ដើម្បីរុញទឹកចូលដល់ស្រែរបស់ប្រជាកសិករ ក្នុងការសង្គ្រោះស្រូវប្រាំង ដែលមានបញ្ហាប្រឈម និងការខ្វះទឹកស្រោចស្រព។ ក្នុងនោះដែរខាងព្រលានយន្តហោះតេជោក្រុងតាខ្មៅ បានរុញទម្លាក់ទឹកប្រហែល ៥០ម៉ឺនម៉ែត្រគីប ដើម្បីជួយសង្រ្គោះស្រូវបងប្អូនប្រជាកសិករនៅជុំទី១នេះអោយបានគ្រប់គ្រាន់ និងបន្តរក្សាទឹកទុកដើម្បីប្រើប្រាស់បន្តផងដែរ។

474787420 926250803016596 7974902191519219782 N 474515575 926250786349931 7122596094716141199 N 474651856 926250839683259 1077764305431795028 N 474478257 926250869683256 3364194671227125896 N 474974238 926250893016587 4276802525468989813 N 474615955 926250929683250 4579846969736794279 N 474788127 926250973016579 3096238483571042911 N 474589871 926250986349911 7280355632738479272 N 474736414 926251026349907 8921377587697856675 N 474507928 926251053016571 1149961210533579519 N 474628360 926251073016569 5979832728909564168 N 474570232 926251129683230 3567509646580349761 N 474625041 926251159683227 5154917134607878190 N 474470040 926251176349892 4321239054692532258 N 474716811 926251233016553 6396224099642510322 N 474709232 926251259683217 4545213654319695139 N 474787253 926251283016548 6969365602279708019 N 474741368 926251383016538 6839514464042121317 N 474575951 926251343016542 818131854152802829 N 474431536 926251359683207 7156391020806946888 N 474727731 926251423016534 2083433894401179363 N 474643217 926251449683198 5109639080785171466 N 474599937 926251499683193 2895243912251184981 N 474806168 926251579683185 1460357122291836556 N 474696292 926251603016516 6353612038824278646 N 474837157 926251643016512 6536866314407265386 N 474673767 926251699683173 4284163632367733164 N 474732229 926251683016508 4265576878036466935 N 474492471 926251726349837 3515809112320307541 N 474810458 926251766349833 2105458433592205126 N 474521807 926251783016498 7582021329076966148 N 474657064 926251823016494 4353588825658279456 N 474564516 926251869683156 3164596371972609737 N 474615985 926251889683154 6348771781786174491 N 474726644 926252239683119 6724253682234963888 N

You missed