អគារសិក្សាកម្ពស់៣ជាន់ មាន១៨បន្ទប់ និងសមិទ្ធផលនានា នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អញ្ជើញជាគណៈអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា កម្ពស់៣ជាន់ មាន១៨បន្ទប់ និងសមិទ្ធផលនានា នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ អគារសិក្សា និងសមិទ្ធផលនានា នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៧ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិស័យអប់រំ និងសិក្សាធិការជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ផ្នែកអប់រំរបស់ប្រជាជនក្នុងខេត្តកណ្តាល ដើម្បីសម្រេចបាននូវគោលនយោបាយស្តីពីការអប់រំនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរ ឯកឧត្តម ភឺន ផល្លា ដែលបានជួយឧបត្ថម្ភសាងសង់នូវអគារសាលា និងសម្ភារៈសិក្សាមួយចំនួន ហើយឯកឧត្តមអភិបាលខេត្ត បានស្នើដល់ឯកឧត្តម ភឺន ផល្លា បន្តជួយកសាងសាលារៀនបន្តទៀត ដើម្បីឱ្យសាលាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអប់រំកូនចៅយើងនៅឃុំពើក និងទូទាំងស្រុកអង្គស្នួល។ បន្ថែមពីនេះសាលាជាមជ្ឈមណ្ឌល សម្រាប់បណ្ដុះបណ្ដាលមនុស្សអោយមានចំណេះដឹងប្រកបដោយសមត្ថភាព ដើម្បីការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងបន្តទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញលើកទឹកចិត្តអោយសិស្សានុសិស្ស ខិតខំរៀនសូត្រអោយក្លាយជាសិស្សឆ្នើម ជាសិស្សគម្រូ ដើម្បីឈានយកជ័យលាភីជូនសាលា និងក្រុមគ្រួសាររបស់យើង ចៀសឆ្ងាយពីគ្រឿងញៀន ចៀសអោយឆ្ងាយពីបងតូចបងធំ សិស្សពូកែមានរង្វាន់ តែបងតូចបងធំមានទោសទាន់ ត្រូវចេះគ្រប់គ្រងទុកដាក់សំរាមអោយបានត្រឹមត្រូវ ធ្វើឱ្យសាលាគ្មានសំរាម ដោយត្រូវចាត់ទុកថា គ្រូម្នាក់ សិស្សម្នាក់ គឺជាធុងសំរាមមួយ ត្រូវមានអនាម័យបរិស្ថានល្អជានិច្ចនៅក្នុងសាលា និងត្រូវប្រុងប្រយ័ត្នពេលធ្វើដំណើរកុំអោយមានគ្រោះថ្នាក់ចរាចរណ៍។
465236847 870961505212193 3625131356717285144 N 1 1024x682 465250974 870961635212180 8660140028358693347 N 1024x682 465270069 870961795212164 6359366315345526106 N 1024x682 465247465 870961815212162 1613407639270233265 N 1024x682 465239842 870961868545490 7929263920877138447 N 1024x682 464836631 870961911878819 6545153067440417024 N 1024x682 465398700 870961951878815 2573946205497916412 N 1024x682 465178374 870961981878812 1813357507287071260 N 1024x682 465564164 870961995212144 1829857565907471600 N 1024x682 465178341 870962025212141 4912553098664903126 N 1024x682 465269339 870962058545471 5200440635461047908 N 1024x682 464810803 870962088545468 8767017468719479330 N 1024x682 464912985 870962111878799 9049517764893190025 N 1024x682 465281891 870962135212130 6635361561339449131 N 1024x682 464947254 870962161878794 5540837422209024537 N 1024x682 465049136 870962178545459 750767680825516851 N 1024x682 464936338 870962208545456 1160121520261089955 N 1024x682 465454419 870962231878787 7860351668258227627 N 1024x682 464955487 870962248545452 626773445224241058 N 1024x682 465251050 870962271878783 4953214804161596246 N 1024x682 465455176 870960841878926 3497586183990622989 N 465406671 870960881878922 2948464419898919577 N 465278004 870960908545586 2349439146265179230 N 465583728 870960938545583 6822032179753945618 N 465568046 870960968545580 6503813443851314160 N 465442148 870961005212243 6620966197598200458 N 465361396 870961048545572 8336682645004436835 N 465377344 870961075212236 2632489724135431073 N 465406338 870961105212233 2055802549667245313 N 465604038 870961138545563 3444469811922273904 N 465586491 870961171878893 4576628013796240091 N 465441654 870961201878890 8744957470416601586 N 465462201 870961265212217 3427166728452714204 N 465242295 870961295212214 9173452321435532382 N 465280273 870961321878878 3033037889367407244 N 465278188 870961351878875 1935435393139623215 N 465454111 870961391878871 692689197509650841 N 465361365 870961418545535 7231172870040840923 N 465264945 870961451878865 8109681110842537639 N 465463525 870961481878862 7574006511127634218 N

You missed